Latest Articles:
ដំណើរ​ទស្សន​កិច្ចសិក្សា​របស់​គណៈប្រតិភូ ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ប្រទេស​អូស្រ្តាលី

 

 

 

 

 

 

 

 

 

ដំណើរទស្សន​កិច្ចសិក្សារបស់គណៈប្រតិភូ
ក្រសួងអប់រំ យុវជន និងកីឡា នៅប្រទេសអូស្រ្តាលី
ថ្ងៃទី២៣-២៧ ខែមេសា ឆ្នាំ២០១២

 

ឆ្លើយតប​ទៅ​នឹង​ការ​អញ្ជើញ​របស់​ក្រសួងអប់រំ  និង​អភិវឌ្ឍន៍​កុមារ​ប្រទេស​អូស្រ្តាលី   ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា  បាន​ដឹក​នាំ​គណៈប្រតិភូ​អប់រំ​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​​​សិក្សា​​​ដើម្បី​​​ពង្រឹង​​កិច្ចសហ​ប្រតិបត្តិការ​​វិស័យអប់រំ  និង​​ស្វែងយល់​​ពី​​ការអភិវឌ្ឍ​​វិស័យអប់រំ​​អូស្រ្តាលី​នៅ​ ទី​ក្រុង Adelaide ពី​ថ្ងៃទី២៣ ដល់  ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០១២ ។

ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ទី​ក្រុង Adelaide  ឯកឧត្តម  អ៊ឹម សិទ្ធី និង​គណៈ​ប្រតិភូ​បាន​ជួប​ពិភាក្សា​​ការងារ​ជា​មួយ​លោក​ជំទាវ Grace Portolesi រដ្ឋមន្រ្តី​ក្រសួងអប់រំ និង​អភិវឌ្ឍន៍​នៃ​រដ្ឋអូស្រ្តាលី​ខាង​ត្បូង​ និង​បាន​ស្ដាប់​បទបង្ហាញ​ពី​កិច្ចដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យអប់រំ​អូស្រ្តាលី​តាមបែបប្រព័ន្ធ​វិមជ្ឈការ និង​វិសហមជ្ឈការ ។

ក្នុង​កិច្ច​ជំនួប​ពិភាក្សាការងារ  លោក​ជំទាវ​រដ្ឋមន្រ្តីអប់រំ​នៃ​រដ្ឋអូស្រ្ដាលី​ខាង​ត្បូង​បាន​សម្តែង​នូវកិច្ច​​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ប្រតិភូ​អប់រំកម្ពុជា​ និង​បាន​ជម្រាប​ពី​ការ​អភិវឌ្ឍន៍​វិស័យអប់រំ​អូស្រ្ដាលី​ ដោយ​ផ្អែក​លើ​គោលនយោបាយ​អប់រំ​របស់​រដ្ឋាភិបាល​សហព័ន្ធ ផែន​ការយុទ្ធសាស្រ្ត និង​រចនាសម្ព័ន្ធ​កិច្ចទំនាក់ទំនង​ការងារ​ចាប់​ពី​ថ្នាក់​កណ្ដាល​រហូត​ដល់​ថ្នាក់​សាលារៀន និង​ការ​ចូលរួម​របស់​សហគមន៍​​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ និង​បណ្ដុះបណ្ដាល​របស់​ប្រទេស​អូស្រ្តាលី​។

គណៈប្រតិភូ ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រប់​កំរិត​សិក្សា​របស់រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​ហើយ​តាម​រយៈ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​បាន​នាំ​មក​នូវ​កិច្ចសហប្រតិបត្តិការ​វិស័យ​អប់រំ​ យ៉ាង​ល្អ​ប្រសើរ​រវាង​ប្រទេសជាតិ​ទាំង​ពីរ កម្ពុជា-អូស្រ្តាលី ។

ឯកឧត្តម អ៊ឹម សិទ្ធី និង​គណៈ​ប្រតិភូ​បាន​អញ្ជើញ​ដល់​មាតុ​ប្រទេស​វិញ នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១២ ប្រកប​ដោយ​សុវត្ថិភាព ។

 
សូម​ជូន​ដំណឹង ស្ដី​អំពី​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ស្នាដៃ​ការ​អនុវត្ត​ការងារ​អប់រំ​បាន​ល្អ ក្នុង​កម្មវិធី EIU Best Practices 2012

ក្រសួង​អប់រំ​ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់ អ្នកបង្រៀន-អ្នកអប់រំ នៅ​តាម​ស្ថាប័ន​សាធារណៈ/​អង្គការ​នានា ដែល​បាន​និង​កំពុង​អនុវត្ត​ការងារ​របស់​ខ្លួន​ទាក់ទង​នឹង​ការ​អប់រំ​នៅ​តាម​សាលារៀន​ ឬ ​សហគមន៍ ដែល​ផ្ដោត​លើ​ប្រធានបទ​មួយ​ចំនួន​ដូចជា ​យុត្តិធម៌ ​សង្គម ​និង​សកលភាវូបនីយកម្ម ​សិទ្ធិមនុស្ស សន្តិភាព ​ការ​អភិវឌ្ឍន៍​ជា​និរន្តរ៍ ​ជា​ដើម​ ថា​សម្រាប់​ឆ្នាំ​២០១២​នេះ​ The Asia-Pacific Center of Education for International Understanding (APCEIU) ក្រោម​ការ​ឧបត្ថម្ភ​របស់​ UNESCO នឹង​រៀបចំ​កម្មវិធី​មួយ​ឈ្មោះ​ថា ( EIU Best Practices 2012 ) ដើម្បី​អញ្ជើញ​បេក្ខជន​មក​ពី​បណ្ដា​ប្រទេស​នានា​ជា​សមាជិក​របស់​ UNESCO ចូល​រួម​ដាក់​អត្ថបទ​/​របាយការណ៍​របស់​ខ្លួន​លើ​ការងារ​ដែល​អនុវត្ត​បាន​ល្អ​ក្នុង​ពេល​កន្លង​មក​ ដើម្បី​ប្រកួត​ប្រជែង​ដណ្ដើម​ជ័យ លាភី​ដែល​មាន​តម្លៃ​1500USD​ ។

 

ទាញ​យក​សេចក្ដី​ជូន​ដំណឹង​​លម្អិត ៖

icon ការ​ប្រគួតប្រជែង​ដណ្ដើម​ស្នាដៃ​ការ​អនុវត្ត​ការងារអប់រំបាន​ល្អក្នុង​កម្មវិធី EIU Best Practices 2012 (281.08 kB)

 
សេចក្ដី​ប្រកាស​ព័ត៌មាន​​ស្ដីពី ​គម្រោង​អប់រំ​សុខភាព​ភ្នែក​​​ទៅតាម​សាលា​បឋម​សិក្សា​

នៅ​ទី​ស្ដីការ​ក្រ​សួង​អប់រំ​ យុវជន​ និង​កីឡា​ នា​ព្រឹក​ថ្ងៃ​ទី​ ០៦​ ខែ​មេសា​ ឆ្នាំ​២០១២​ បាន​រៀប​ចំ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ ស្ដីពី​គម្រោង​អប់រំ​សុខភាព​ភ្នែក​ ទៅតាម​ សាលាបឋម​សិក្សា​ រវាង​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ និង​អង្គការមូលនិធិ​ហ្រេ្វដ​ហូឡូ​ ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្ដម​ អ៊ឹម​ សិទ្ធី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​លោកស្រី​ វើរ៉ុននីកា​ ប៊ែល​ (VERONICA BELL) នាយក​ស្ដីទី​កម្មវិធី​អន្តរជាតិ​នៃ​អង្គការ​មូលនិធិ​ហ្រេ្វដ​ហូឡូ​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ ១.០១៤.៦៨៤​ ដុល្លារ​អាមេរិក​ (មួយ​លាន​មួយ​ម៉ឺន​បួន​ពាន់​ប្រាំមួយ​រយ​ប៉ែត​សិប​បួន​ដុល្លារ​អាមេរិក​) សម្រាប់​ការ​អនុវត្ត​​គម្រោង​រយៈ​ពេល​ ៤​ឆ្នាំ​ គឺ​ចាប់​ពី​ឆ្នាំ២០១២​ ដល់​ឆ្នាំ​២០១៥​។

 

កិច្ច​សហប្រតិបត្តិការ​នេះ​ គឺ​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ពិសេស​សុខភាព​សិក្សា​នៅ​តាម​សាលា​បឋម​សិក្សា​ក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​កំពង់ស្ពឺ​ ខេត្ត​កំពង់ឆ្នាំង​ ខេត្ត​កំពង់ធំ​ ខេត្ត​កណ្ដាល​ និង​ខេត្ត​ព្រៃវែង​ ដោយ​ផ្ដល់​នូវ​ចំណេះ​ដឹង​ផ្នែក​សុខភាព​ភ្នែក​ និង​បង្ការ​ភាព​ខ្សោយ​ភ្នែក​។

 

ការ​អនុវត្ត​គម្រោង​ និង​ផ្ដោត​សំខាន់​​ទៅលើ​ការ​អភិវឌ្ឍ​ឯកសារ​បង្រៀន​ និង​រៀន​ ការ​បំប៉ន​គ្រួ​ឧទ្ទេស​​ថ្នាក់​ជាតិ​ គ្រូ​ឧទ្ទេស​ថ្នាក់​ក្រោម​ជាតិ​ ព្រម​ទាំង​បំប៉ន​គ្រួ​បង្រៀន​ និង​រៀន​នៅ​តាម​សាលា​បឋមសិក្សា​ក្នុង​ខេត្ត​ទាំង​៥​ ចំនួន​១២ ៣០០​នាក់​ សម្រាប់​បង្រៀន​បន្ត​ដល់​សិ​ស្សា​នុ​សិស្ស​ចំនួន​  ៦៥០​ ០០០ នាក់។​ តាម​រយៈគម្រោង​នេះ​ ពិត​ជា​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​ភ្នែក​ ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ជាតិ​ ស្ដី​ពី​សុខភាព​ភ្នែក​ នៃ​ក្រសួង​សុខាភិបាល​ និង​ជា​ការ​ចូល​រួម​ចំណែក​គាំ​ទ្រ​ដល់​ការ​លប់​បំបាត់​នូវ​ភាព​ខ្សោយ​ភ្នែក​។

 

ទាញ​យក​សេចក្ដី​ប្រកាស​ព័ត៌មាន​លម្អិត ៖

icon សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពី​គម្រោង​អប់រំ​សុខភាព​ភ្នែក​ទៅ​តាម​​សាលា​បឋម​ (213.27 kB)

 

កិច្ច​សហប្រតិបត្តិការ​នេះ​ គឺ​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​

នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ពិសេស​សុខភាព​សិក្សា​នៅ​តាម​សាលា​បឋម​សិក្សា​ក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​

កំពង់ស្ពឺ​ ខេត្ត​កំពង់ឆ្នាំង​ ខេត្ត​កំពង់ធំ​ ខេត្ត​កណ្ដាល​ និង​ខេត្ត​ព្រៃវែង​ ដោយ​ផ្ដល់​នូវ​ចំណេះ​ដឹង​ផ្នែក​

សុខភាព​ភ្នែក​ និង​បង្ការ​ភាព​ខ្សោយ​ភ្នែក​។

 
Remarks at Education Congress​ by Anne Lemaistre UNESCO Representative in Cambodia Chair of Education Sector Working Group (ESWG)

 

 

Remarks at Education Congress

20 March 2012

Anne Lemaistre
UNESCO Representative in Cambodia
Chair of Education Sector Working Group (ESWG)

 


Excellency Im Sethy, Minister of Education, Youth and Sport,

Excellencies, Distinguished Guests, ESWG Colleagues, Ladies and Gentlemen,


It is my great pleasure to participate in this landmark event of the year and share some thoughts on behalf of the Education Sector Working Group (ESWG). The Congress provides us the opportunity to jointly assess the progress in the education sector, celebrate the successes, and identify the strategies and actions during the year ahead to address remaining challenges.

 

The ESWG would like to express our sincere appreciation for the strong commitment and dedication of the Ministry leadership and Education Congress Secretariat in organizing this Congress. The ESWG is also pleased to note the partnership and cooperation with technical departments of the Ministry in preparing the concept papers which will guide our discussions during the congress.

 

Today is a significant day to share the results after detailed preparations in which the technical departments, sub-national education authorities of the Ministry and NGOs actively participated and contributed. As the government pursues "local solutions for local challenges" in the context of decentralization and deconcentration, it will be very important for the Congress to hear and learn from the outcomes of the Provincial Education Congresses which were organized as part of the preparatory processes.

 

As the incoming Chair of the ESWG, I am very pleased to note sincere partnership, cooperation, and dialogue between the Ministry and the ESWG. I would like to thank the Ministry leadership for your support for a frank and open dialogue. I also would like to acknowledge the participation of all the technical and provincial departments of education, the members of the ESWG and in particular the excellent stewardship of the ESWG by my predecessor Mr. Richard Bridle, to ensure and build this partnership.

 

Last September, we successfully organized the Education Sector Retreat. During the retreat we reviewed the progress of Core Breakthrough Indicators and identified recommendations and actions to be taken to address some of the key issues of the education sector in Cambodia. The on-going policy dialogue and discussions during the regular Joint Technical Working Group meetings and the Mid-Term Review of the Education Strategic Plan have also been positive opportunities to openly discuss issues related to improving educational quality and learning opportunities for all; for example the need to focus interventions towards disadvantaged districts, and reverse the declining trend in the share of the government budget allocated to the Ministry. The ESWG would like to commend the genuine commitment of the Ministry’s leadership to address the issues, and to reiterate our commitment to work closely with the Ministry to build a strong case to reverse this trend as well as in addressing other sector challenges to ensure quality education and learning for all Cambodian children and youth.

Read more...
 
<< Start < Prev 1 2 3 4 Next > End >>

Page 1 of 4