| សេចក្ដីប្រកាសព័ត៌មាន ការប្រារព្ធពិធីប្រគល់ទោចក្រយានយន្ត ជូនដល់ខេត្តគោលដៅទាំង៦ |
|
សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង ៨:៣០ នាទី ព្រឹក នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ មានប្រារព្ធពិធីប្រគល់ទោចក្រយានយន្តជូនដល់ខេត្តគោលដៅទាំង ៦ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្ដមអគ្គរដ្ឋទូត Jean-Franois Cautain ប្រធានសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ ដៃគូអភិវឌ្ឍវិស័យអប់រំ សហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា ស្ថានទូតស៊ុយអែត និងអង្គការយូនីសេហ្វ គរុសិស្ស និងសិស្សានុសិស្ស ក្នុងខេត្តបន្ទាយមានជ័យទាំងមូល ដែលមានចំនួនសរុប ៣៤២ នាក់ ។
ទាញយកសេចក្ដីជូនដំណឹងលម្អិត ៖
|

