Latest Articles:
វគ្គបំប៉ន​គ្រូបង្រៀន​កម្រិត​មូលដ្ឋានជំនានទី៦ ឆ្នាំសិក្សា ២០១១-២០១២

ក្រសួងអប់រំ យុវជន និង កីឡា សូម​ជម្រាប​លោក លោកស្រី​ប្រធាន​មន្ទីរ​អប់រំ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា មាន​គម្រោង​បើក វគ្គ​បំប៉ន​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ជំនាន់​ទី​៦ ចំនួន ១ ៥០០​នាក់ រយៈពេល​បី​ខែ ​ចាប់​ពី​មហា​វិស្សមកាល​ឆ្នាំ​សិក្សា​២០១១-២០១២ នេះ​ត​ទៅ នៅ​តាមមជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំង​៦ ​ដោយ​ចែក​ជា​ពីរ​វេន ៖

-វេនទី ១ ចាប់ពីថ្ងៃទី ០១ ខែ សីហា ដល់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១២

-វេនទី ២ ចាប់ពីថ្ងៃទី ០១ ខែ សីហា ដល់ថ្ងៃ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៣

សូម​លោក លោកស្រី រៀបចំ​ផ្សព្វផ្សាយ និង​ជ្រើសរើស​គ្រូ​បឋមសិក្សា ឬ មត្តេយ្យ​សិក្សា​ ដែល​មាន​សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ​នៅ​តាម រាជធានី​ភ្នំពេញ-ខេត្ត របស់​លោក​ លោកស្រី​តាម​ការ​ណែនាំ ។

 

សូមទាញ​យក​សេចក្តី​ជូន​ដំណឹង​លម្អិត​៖

icon វគ្គបំប៉ន​គ្រូបង្រៀន​កម្រិត​មូលដ្ឋានជំនានទី៦ (300.34 kB)

 

icon ពាក្យសុំចុះឈ្មោះចូលរៀន (71.85 kB)