ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និងកីឡា ដឹកនាំ​​គណប្រតិភូ​អញ្ញើញ​ទៅ​​បំពេញ​ទស្សនកិច្ច​នៅ​​សហព័ន្ធ​រុស្សី
ឯកឧត្ដម​ ប៊ូ ជុំសេរី និង​គណៈ​ប្រតិភូ​​ អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​សហព័ន្ធ​រុស្សី

 

ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​ក្រសួង​កីឡា​សហព័ន្ធ​រុស្សី ឯកឧត្ដម​ ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​គណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​​បំពេញ​ទស្សនកិច្ច​ នៅ​​​ទីក្រុង​ម៉ូស្គូ ចាប់​ពី​ថ្ងៃ​ទី ០៩ ដល់​ថ្ងៃ​ទី ១៣ ខែ ធ្នូ ឆ្នាំ​ ២០១៣ ។ គណៈប្រតិ​ភូ​ បាន​​​ទទួល​​ការ​​ស្វាគមន៍​​យ៉ាង​កក់​​ក្ដៅ​ពី​សំណាក់​​ឯកឧត្ដម​ឯក​អគ្គ​​រាជទូត​កម្ពុជា​ប្រចាំ​ទី​ក្រុង​ម៉ូស្គូ ​និង​មន្ត្រី​ក្រសួង​កីឡា​សហព័ន្ធ ​រុស្ស៊ី នៅ​ប្រលាន​យន្តហោះ DOMO DEDOVA នាទី​ក្រុង​ម៉ូស្គូ ។

សកម្មភាព​រួម​នៃ​ដំណើរ​ទស្សនកិច្ច៖

ថ្ងៃ​ទី ១០ ​ខែ ធ្នូ ​ឆ្នាំ​២០១២ ​វេលា​ម៉ោង​១២ ​ដល់​ម៉ោង​១៧ល្ងាច ​គណៈ​ប្រតិភូ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ស្វែង​យល់​អំពី​ការ​ហាត់​ហ្វឹកហ្វឺន​របស់​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​មជ្ឈមណ្ឌល​ហាត់​ហ្វឹកហ្វឺន​នៅ​​ណូវូហ្គូស ​ដែល​អម​ដំណើរ​ដោយ​​មន្ត្រី​ក្រសួង​កីឡា​រុស្ស៊ី និង​ឯកឧត្ដម​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ទី​ក្រុង​ម៉ូស្គូ។ ​នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​​ណូវូហ្គូស ​គណៈ​ប្រតិភូ​យើង​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​លោក​​នាយក​​មជ្ឈមណ្ឌល។ ​បន្ទាប់​​មក​គណៈប្រតិភូ​បាន​ទស្សនា​កន្លែង​ហាត់​ហ្វឹកហ្វឺន ​កន្លែង​ហូបចុក ​កន្លែង​ស្នាក់នៅ ​កន្លែង​ហាត់​ជំនួយ​សាច់​ដុំ ​កន្លែង​ព្យាបាល​កន្លែង​សូ​ណា​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ទៀត​សម្រាប់​កីឡាករ​សម្រាក​ក្រោយ​ពីហាត​ហ្វឹក​ហ្វឺន និង​សាល​ប្រជុំ ។ល ។

Read more...
 
បទ​បញ្ជា​រួម​ការ​ប្រកួត​កីទ្បា​មហាជន​ជ្រើសរើស​ជើង​ឯក​ភូមិ​ភាគ និង​ទូទាំង​ប្រទេស​ក្រប​ខ័ណ្ឌ ក១-ក២ ប្រចាំ​ឆ្នាំ​២០១២

ដើម្បី​ឲ្យ​ដំណើរ​ការ​ប្រកួត​កីទ្បា​មហាជន​ជ្រើស​រើស​ជើង​ឯក​ភូមិ​ភាគ និង​ទូទាំង​ប្រទេស​ក្របខ័ណ្ឌ ក១-ក២ ប្រចាំ​ឆ្នាំ​ ២០១២ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​លទ្ឋផល​ល្អ​ប្រសើរ​ទាំង​បរិមាណ ​និង​គុណភាព ក្រសួង​អប់រំ យុវជន និង​កីទ្បា​ដាក់​ចេញ​នូវ​បទ​បញ្ជា​​រួម​ ដូច​ចែង​លម្អិត​​ខាង​ក្រោម៖

សូម​ទាញ​យក​សេចក្ដី​ណែនាំ​លម្អិត៖

icon បទ​បញ្ជា​រួម​ការ​ប្រកួត​កីទ្បា​មហាជន​ជ្រើសរើស​ជើង​ឯក​ភូមិ​ភាគ និង​ទូទាំង​ប្រទេស​ក្រប​ខ័ណ្ឌ​២០១២ (1.08 MB)


 
<< Start < Prev 1 2 Next > End >>

Page 1 of 2