| សេចក្ដីជូនដំណឹងស្ដីអំពី ការប្រទ្បងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម ចំនួន ៨០នាក់ |
|
ក្រសួងអប់រំ យុវជន និងកីទ្បា សូមជូនដំណឹងដល់និស្សិតទាំពីរភេទ ដែលមានបរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្របណ្ឌិត ក្នុងប្រទេស ឬក្រៅប្រទេស ឲ្យបានជ្រាបថា ក្រសួងនឹងរៀបចំប្រទ្បងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមចំនួន ៨០នាក់ សម្រាប់បម្រើការងារនៅតាមគ្រឹះសា្ថនឧត្តមសិក្សាសាធារណៈ ក្រោមឪវាទក្រសួងអប់រំ យុវជន និងកីទ្បា ដូចមាននៅក្នុងតារាងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមឆ្នាំ២០១២ ជូនភ្ជាប់ ។ លក្ខខណ្ឌនៃការជ្រើសរើស ជ្រើសរើសក្នុងចំណោមនិស្សិតទាំងពីរភេទ៖ ១. ជានិស្សិតសុទ្ឋសាធដែលពុំទាន់មានការងារក្នុងក្របខ័ណ្ឌរដ្ឋ ។ ក្នុងករណីបេក្ខជនបន្លំសំណុំលិខិត ត្រូវលុបឈ្មោះចេញពីបញ្ជីប្រទ្បង ។ ២. បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិជាខ្មែរ មានជីវប្រវត្តិច្បាស់លាស់ មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រដែលមានតម្លៃសមមូលទ្បើងទៅ និងមានអាយុមិនលើសពី ៣៥ឆ្នាំ(សម្រាប់បេក្ខជនបរិញ្ញាបត្រជាន់ខ្ពស់) ហើយអាយុមិនលើសពី ៤០ឆ្នាំ (សម្រាប់បេក្ខជនសញ្ញាបត្របណ្ឌិត) គិតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២។ ៣. សញ្ញាបត្រក្នុងប្រទេស ត្រូវបញ្ជាក់វាយតម្លៃទទួលស្គាល់ពីនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត ។ ៤. សញ្ញាបត្រក្រៅប្រទេស ត្រូវបញ្ជាក់វាយតម្លៃទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ។
ទាញយកសេចក្ដីជូនដំណឹងព័ត៌មានលម្អិត ៖ |

