អត្ថបទថ្មីៗ:
សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​ជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែក​អប់រំ​បច្ចេកទេស​ នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ROTA ខ្សាច់​កណ្ដាល

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ថា វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ROTA  ខ្សាច់កណ្ដាល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​សន្លុង ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ចាប់​ផ្ដើម​ផ្ដល់​សេវា​អប់រំ​បច្ចេកទេស ថ្នាក់​ឆ្នាំទី១ ចាប់​ពី​ឆ្នាំ​សិក្សា ​២០១២-២០១៣ នេះ​តទៅ ។

I. កាល​បរិច្ឆេទ និង​ទី​កន្លែង​ទទួលពាក្យ

១. ការ​ចែក​ពាក្យ​ចូលរៀន         ចាប់​ពី​ថ្ងៃ១៥ ខែ​សីហា ដល់​ថៃ្ង១៥ ខែ​កញ្ញា ឆ្នាំ២០១២
២. ការ​ទទួល​ពាក្យ​ចូលរៀន     ចាប់ពីថៃ្ង១៥ ខែ​សីហា ដល់​ថ្ងៃ១៥ ខែ​កញ្ញា ឆ្នាំ២០១២
៣. ការ​វាយ​តម្លៃ​ជ្រើសរើស​សិស្ស     ចាប់​ពីថ្ងៃ១៦ ខែ​កញ្ញា ដល់​ថ្ងៃ២២ ខែ​កញ្ញា ឆ្នាំ២០១២
៤. កាល​បរិច្ឆេទ​ចូលរៀន         នៅ​ថ្ងៃ០១ ខែ​តុលា ឆ្នាំ២០១២
ពាក្យ​សុំ​ចូលរៀន​មាន​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ​ និង​បច្ចេក​ទេស​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ROTA ខ្សាច់​កណ្ដាល ។ ព័ត៌មាន​ផ្សេងៗ សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១២ ៧៩៨ ៨៨៣ ឬ ០៩២ ៦២៧ ៤៨៤ និង ០៩២ ៦២២ ៣៨៩ ។

II. លក្ខខណ្ឌ​នៃ​ការ​ដាក់​ពាក្យ​សុំ​ចូល​រៀន

១. សិស្ស​បាន​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​បឋម​ភូមិ ឬ​សញ្ញា​បត្រ​សមមូល​ឆ្នាំ​ណា​ក៏​បាន
២. សិស្ស​ទាំង​ពីរ​ភេទ​នៅ​លីវ
៣. មាន​កាយ​សម្បទា​គ្រប់គ្រាន់ និង​សមស្រប
៤. សីល​ធម៌​រស់​នៅ និង​សុខភាព​ល្អ ។

 

សូម​ទាញ​យក​សេចក្ដី​ជូនដំណឹង​​លម្អិត៖

icon ការ​ជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែក​អប់រំ​បច្ចេកទេស និង​បច្ចេកទេស សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន (377.48 kB)