រចនាសម្ព័ន្ធ​ក្រសួង

អគ្គនាយក​ដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ
អគ្គនាយក​ដ្ឋាន​អប់រំ
អគ្គនាយក​ដ្ឋានឧត្ដមសិក្សា
អគ្គនាយក​ដ្ឋាន​យុវជន
  • អគ្គនាយក​កីឡា
  • មន្ទីរ​អប់រំ យុវជន និង​កីឡា រាជ​ធានី​-ខេត្ដ
    ការអភិវឌ្ឍយុវជន

    ១. វត្ថុបំណង

    យុវជនកម្ពុជាទាំងពីរភេទស្គាល់អត្តសញ្ញាណខ្លួន និងជាតិនិងសារៈសំខាន់នៃចំណេះដឹងដោយខិតខំអភិវឌ្ឍសមត្ថភាពលើគ្រប់ផ្នែកប្រកបដោយគតិបណ្ឌិតស្មារតីទទួលខុសត្រូវមានសីលធម៌ល្អចេះជួយគ្នាទៅវិញទៅមកមានបំណិនវិជ្ជាជីវៈមានសមត្ថភាពផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាព័ត៌មានមានឥរិយាបថវិជ្ជមានមានភាពជាគំរូចំពោះការងារ និងសង្គម មានការយល់ដឹងជ្រៅជ្រះអំពី ការវិវត្ត និងប្រព័ន្ធគ្រប់គ្រងច្បាប់ទម្លាប់របស់សង្គមហើយចូលរួមដោយស្មើភាពក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។

    ២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

    គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌

    • ពង្រីកការទទួលបានសេវាពីកម្មវិធីអភិវឌ្ឍយុវជន ដល់យុវជនបាត់បង់ឱកាស។
    • គោលនយោបាយជាតិយុវជនកម្ពុជា រៀបចំបាននៅឆ្នាំ ២០១០។
    • ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន រៀបចំបាននៅឆ្នាំ ២០១១។
    • ផែនការពង្រីកមជ្ឈមណ្ឌលយុវជននៅតាមរាជធានី ខេត្ត កសាងបាននៅឆ្នាំ ២០១២។
    • គោលការណ៍ស្តីពី ការបង្កើតមូលនិធិអប់រំសមធម៌ជាតិ សម្រាប់យុវជនក្រីក្របំផុត (កម្មវិធី អាហារូបត្ថម្ភ និងអន្តេវាសិកដ្ឋាន) រៀបចំបាននៅឆ្នាំ ២០១៣។

    គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ

    • បង្កើនគុណភាពនិងប្រសិទ្ធភាពនៃកម្មវិធីអភិវឌ្ឍយុវជន តម្រង់ទៅរកការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
    • ឯកសារគាំទ្រស្តីពី ការអនុវត្តក្រុមប្រឹក្សាយុវជន រៀបចំបាននៅឆ្នាំ ២០១១។
    • ស្តង់ដាសម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅតាមមជ្ឈមណ្ឌលយុវជន កសាងបាន នៅឆ្នាំ ២០១២។
    • គោលនយោបាយទី៣ ៖ អភិវឌ្ឍស្ថាប័ន និង អភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ
    • ពង្រឹងសមត្ថភាពគ្រប់គ្រងរបស់កម្មវិធីអភិវឌ្ឍយុវជន ដើម្បីដោះស្រាយតម្រូវការរបស់យុវជន ក្នុងតំបន់។
    • លិខិតបទដ្ឋានក្នុងការបង្កើត ព្រឹត្តិបត្តិយុវជននិងកុមារ រៀបចំបាននៅឆ្នាំ២០១១។

    ៣. សូចនាករ និងចំណុចដៅ

    • ចំនួនក្រុមប្រឹក្សាយុវជន ៩២% នៃសាលាមធ្យមសិក្សានៅឆ្នាំសិក្សា ២០០៩-២០១០ កើនដល់ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
    • ចំនួនក្រុមប្រឹក្សាកុមារ ៧៨% នៃសាលាបឋមសិក្សានៅឆ្នាំសិក្សា ២០០៩-២០១០ កើនដល់ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
    • យុវជនបានយល់ដឹងអំពីមេរោគនិងជំងឺអេដស៍កើនពីចំនួន ៥៨០០ នាក់នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅដល់ ៩០០០នាក់ នៅឆ្នាំសិក្សា ២០១៣-២០១៤។
    • ចំនួនសិក្ខាកាមឆ្លងកាត់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកើនពី ៨៥០ នាក់ដល់ ៣៥៦០នាក់ នៅឆ្នាំសិក្សា ២០១៣-២០១៤។
    • ចំនួនយុវជនស្ម័គ្រចិត្ត ៤៨០០ នាក់នៅឆ្នាំសិក្សា ២០១៣-២០១៤។

    ៤. សកម្មភាព និងកម្មវិធីចម្បងៗ

    ៤.១ កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
    • ថវិកាដំណើរកម្មវិធីអភិវឌ្ឍយុវជន
    • សិក្ខាសាលាផ្សព្វផ្សាយអំពីការយល់ដឹងជំងឺអេដស៍
    • ការពង្រឹងក្រុមប្រឹក្សាយុវជន និងកុមារ
    • ការអប់រំយុវជន និងកុមារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ
    • ការផ្លាស់ប្តូរបទពិសោធន៍ តាមរយៈទស្សនៈកិច្ចសិក្សាបោះជំរំក្នុងប្រទេស និងការប្រជុំ ផ្សេងៗ
    • ផ្តល់ការបណ្តុះបណ្តាលអំពីការងារស្ម័គ្រចិត្ត និងជំនាញវិជ្ជាជីវៈខ្លីៗដល់យុវជន
    • ការគាំទ្រអង្គភាព និង អភិវឌ្ឍ មជ្ឈមណ្ឌលយុវជន
    • សិក្ខាសាលាផ្សព្វផ្សាយ
    • ការគាំទ្រដំណើរការ
    • ការពង្រឹងសមត្ថភាព
    • វគ្គបំប៉នសមត្ថភាពស្តីពីការងារដឹកនាំគ្រប់គ្រង ដល់មន្ត្រីគ្រប់គ្រងយុវជន
    • ពិនិត្យតាមដាន និងវាយតម្លៃ
    • ការពិនិត្យតាមដាន និងវាយតម្លៃលើកម្មវិធីអភិវឌ្ឍយុវជន
    ៤.២ កម្មវិធីមូលធន

    ការវិនិយោគ៖

    • សាងសង់ និងបំពាក់បរិក្ខារដល់មជ្ឈមណ្ឌលយុវជនចំនួន ០៩
    • ជួសជុល និងបំពាក់បរិក្ខារដល់មជ្ឈមណ្ឌលយុវជនចំនួន ០៤

    កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖

    • រៀបចំគោលនយោបាយយុវជនជាតិកម្ពុជា
    • វគ្គបំប៉នសមត្ថភាពស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈដល់មន្ត្រីគ្រប់គ្រងយុវជន។

    ៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី

    កម្មវិធីយុវជនត្រូវគ្រប់គ្រង និងពិនិត្យតាមដានតាមរយៈអគ្គនាយកដ្ឋានយុវជនដែលបានបង្កើតក្នុងអគ្គនាយកដ្ឋានយុវជនដែលមាននាយកដ្ឋានយុវជន និងនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលយុវជន។ ការងារនេះនឹងមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងនាយកដ្ឋានទាំងពីរ និងនាយកដ្ឋានដទៃទៀត ដើម្បីធានាឱ្យការធ្វើសមាហរណកម្មយុទ្ធសាស្ត្រ និងកម្មវិធីមានប្រសិទ្ធភាពស្ថិតនៅក្នុងក្របខណ្ឌនៃអាណត្តិរបស់ក្រសួង។ ការពិនិត្យតាមដានកម្មវិធី នឹងរួមបញ្ចូលទាំងសហប្រតិបត្តិការជាមួយ ស្ថាប័នយុវជន និងស្ថាប័នពាក់ព័ន្ធ ហើយនឹងប្រើប្រាស់លទ្ធផលអង្កេតពីមាតាបិតា យុវជន និងសហគមន៍ និងធ្វើការវិភាគលើផលប៉ះពាល់នៃការអភិវឌ្ឍសង្គមទៅលើយុវជន។ អាទិភាពចម្បងមួយគឺ ការអភិវឌ្ឍក្របខណ្ឌពិនិត្យតាមដាន រួមមានចំណុចដៅប្រព័ន្ធផ្សេងៗ និងការទទួលខុសត្រូវ ។