| អំពីសិ្ថតិ និងសុចនាករអប់រំ |
|
តើមានអ្វីខ្លះ ? ផ្នែក “ស្ថិតិអប់រំ” គឺជាកម្រងព័ត៌មានស្ថិតតជាមូលដ្ឋាន ដែលទិន្នន័យបានមកពីគ្រប់សាលារៀនសាធារណៈនៅកម្ពុជាជារៀងរាល់ឆ្នាំ ។ ស្ថិតិ និងសូចនាករអរប់រំ ឆ្នាំសិក្សា ២០១០-១១នេះត្រូវបានចងក្រង សម្រាប់ប្រើប្រាស់ដោយអ្នកគ្រប់គ្រងអប់រំលំដាប់ថ្នាក់ រួមមានថ្នាក់ក្រសួង អាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ និងសាលារៀន ។ នាយកកម្រង នាយកសាលារៀន និងលោកគ្រូ អ្នកគ្រូ ដែលទទួលបន្ទុកអនុវត្តសកម្មភាពអប់រំរៀងរាល់ថ្ងៃ សហគមន៍ និងអ្នកពាក់ព័ន្ធនឹងការអប់រំ នឹងឃើថាសៀវភៅស្ថិតិ និងសុចនាដករអប់រំនេះមានសារៈសំខាន់សម្រាប់លើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន។ អ្នកស្រាវជ្រាវ និងអ្នកសិក្សាអំពីអប់រំនឹងយល់ថាសៀវភៅនេះ គឺជាប្រភពទី១ដ៏សំខាន់នៃព័ត៌មានអប់រំនៅកម្ពុជា និងជាមូលដ្ឋានក្នុងការវិភាគគិលនយោបាយអប់រំ និងការលើកផែនការអបរំ ម្យ៉ាងទៀតសៀវភៅនេះ ផ្ដល់រូបភាពមួយសម្រាប់ការសិក្សា និងការធ្វើអង្កេតផ្សេងៗក្នុងវិស័យអប់រំ ។
តើប្រមូលស្ថិតិអប់រំយ៉ាងដូចម្ដេច ? នាយកដ្ឋានផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រើ “តារាងជំរឿនស្ថិតិសាលារៀន ប្រចាំឆ្នាំ” ក្នុងការប្រមូលទិន្នន័យសម្រាបចងក្រងសៀវភៅនេះ ។ តារាងជំរឿនស្ថិតតសាលារៀនផ្នែកមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា បានផ្ញើតាមរយៈមន្ទីអប់រំ យុវជន និងកីឡារាជធានី/ខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡា ក្នុង/ស្រុក/ខណ្ឌ ទៅសាលារៀនតាមកម្មវិធីការងាររបស់ការិយាល័យប្រព័ន្ធព័ត៌មានអប់រំ ។ នាយកសាលារៀនទាំងឡាយជាអ្នកទទួលខុសត្រូវក្នុងការបំពេញតារាងទាំងអស់នោះហើយការិយាល័យអប់រំក្នុងក្រុង/ស្រុក/ខ័ណ្ឌ និងមន្ទីរអប់រំរាជធានី/ខេត្ត បានជួយពិនិត្យ ផ្ទៀតផ្ទាត់ រួចផ្ញើបញ្ជូនតារាងជំរឿនស្ថិតិសាលារៀនមួយច្បាប់ក្នុងចំណោមបួនច្បាប់ត្រឡប់មកនាយកដ្ឋានផែនការវិញ។
ក្រោយពីបានទទួលតារាងជំរឿនស្ថិតិសាលារៀនប្រចាំឆ្នាំ ការិយាល័យប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ (Education Management Information System: EMIS) នៃនាយកដ្ឋានផែនការ របស់ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការត្រួតពិនិត្យ ប្រៀបធៀប ផ្ទៀងផ្ទាត់ និងសម្អាតទិន្នន័យយ៉ាងហ្មត់ចត់ តាមលេខកូដ មុនពេលទិន្នន័យទាំងនោះបញ្ចូលទៅក្នុងកុំព្យូទ័រ។ កម្មវិធីកុំព្យូទ័រដែលបានរៀបចំជាពិសេស តម្រូវទៅតាមសំណូមពរការងារប្រភេទនេះបានត្រួតពិនិត្យភាពសមហេតុផល និងកំហុសផ្សេងៗហើយទទួលយកទិន្នន័យត្រឹមត្រូវ។ ប្រសិនបើទិន្នន័យពុំមានលក្ខណៈពេញលេញ ឬ មិនត្រឹមត្រូវ នៅពេលខ្លះទៀត តារាងជំរឿនត្រូវបានបញ្ជូនទៅរាជធានី/ខេត្តសាមីវិញ ដើម្បីត្រួតពិនិត្យជាថ្មីជាមួយសាលារៀនសាឡើងវិញ។ មន្ត្រីជាតិដែលបានទទួលការបណ្ដុះបណ្ដាលពីរបៀបកែច្នៃទិន្នន័យ និងបច្ចេកវិទ្យាកុំព្យូទ័រ កំពុងប្រតិបត្តិការងារខ្លួនក្នុងការិយាល័យ EMIS ដោយប្រើឧបករណ៍ទំនើប រួមមាន Ethernet Local Area Network : LAN ជាមួយកុំព្យូទ័រមួយចំនួន និងប្រើ Visual dBase5.5 សម្រាប់បង្កើតមូលដ្ឋានទិន្នន័យ និងប្រើ SPSS 12 សម្រាប់ការវិភាគទិន្នន័យ ហើយនិងប្រើ Microsoft Excel 2003 សម្រាប់ផលិតព័ត៌មាន។ ការជ្រើសរើសសូចនាករនៅក្នុងបរិបទនៃការងារផែនការពិនិត្យតាមដាន និងវាយតម្លៃទិសដៅ និងចំណុចដៅនានា ដែលកំណត់ដោយក្រសួងនោះ សូចនាករទាំងឡាយដែលមានបង្ហាញក្នុងសៀវភៅនេះ ត្រូវបានជ្រើសរើសតាមស្តង់ដាសូចនាករអប់រំដែលប្រើប្រាស់ដោយ UNESCO, UNICEF និងទីភ្នាក់ងារនានាជារង្វាស់នៃការងភិវឌ្ឍការងារអប់រំ។ សូចនាករទាំងណេះក៍ត្រូវបានប្រើប្រាស់ក្នុងការតាមដាន និងវាស់ស្ទុងការអភិវឌ្ឍ ”ការអប់រំសម្រាប់ទាំងអស់គ្នា” ផងដែរ។
“សៀវភៅស្ថិតិ និងសូចនាករអប់រំឆ្នាំសិក្សា២០១០-១១” ត្រូវបានបែងចែកផ្សព្វផ្សាយជូនទៅគ្រប់នាយកដ្ឋាន ទៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី/ខេត្ត ទៅការិយាល័យអប់រំក្រុង/ស្រុក/ខ័ណ្ឌ ទៅកម្រងសាលារៀន រហូតដល់សាលារៀនទូទាំងប្រទេសសម្រាប់បម្រើឲ្យការងារផែនការពិនិត្យតាមដាន និងវាយតម្លៃការងារអប់រំ។ ដោយឡែក ព័ត៌មានអប់រំដែលមានលក្ខណៈជាការជ្រើសរើសផ្សេងទៀតក៍ត្រូវបានផ្សព្វផ្សាយជូនក្រសួងស្ថាប័ន អង្គការនានា និងបុគ្គលឯកជនតាមតម្រូវការផងដែល។ |

