ការ​អប់រំ​​ចំណេះ​ទូទៅ

១. វត្ថុបំណង


វត្ថុបំណងនៃកម្មវិធីនេះ គឺកាត់បន្ថយឧបសគ្គនៃការចូលរៀន និងកែលម្អគុណភាព និង ប្រសិទ្ធភាព ដើម្បីបង្កើនអត្រាគង់វង្សពីថ្នាក់ទី ៧ ដល់ទី ៩ និងអត្រាឆ្លងភូមិសិក្សាពីថ្នាក់ទី ៩-១០ ។
វត្ថុបំណងទីពីរគឺ ធានាការចូលរៀនប្រកបដោយសមធម៌នៅមធ្យមសិក្សាទុតិយភូមិក្រោយពី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល​ដែល​ជា ប្រភព​ធនធាន​មនុស្ស​សម្រាប់​ចូល​រៀន​នៅ​មធ្យម​សិក្សា​បច្ចេក​ទេស​វិជ្ជាជីវៈ ​ និង​ឧត្តមសិក្សា​។

២.ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ


    គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
    ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជននិងសហគមន៍នៅគ្រប់កម្រិតសិក្សា ជាពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់។
    សកម្មភាពគោលនយោបាយ ៖

  •     សេចក្តីណែនាំអំពី ការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា រៀបចំ បាននៅឆ្នាំ ២០១១។
  •     បន្តសាងសង់សាលារៀនថ្មី និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ឬផ្តល់សម្ភាររូបវ័ន្តបន្ថែមចំពោះ សាលារៀនបឋមសិក្សាមិនគ្រប់កម្រិតថ្នាក់។
  •     សកម្មភាពគោលនយោបាយ ៖
  •     លិខិតបទដ្ឋានស្តីពី តួនាទីនិងភារកិច្ចរបស់វិទ្យាល័យធនធាន រៀបចំបាននៅឆ្នាំ ២០១០។
  •     លិខិតបទដ្ឋានស្តីពី ការគ្រប់គ្រងវិទ្យាល័យនិងអគារធនធាន រៀបចំបាននៅឆ្នាំ ២០១០។
  •     ប្រកាសស្តីពី ការទទួលស្គាល់វិទ្យាល័យធនធាន រៀបចំបាននៅឆ្នាំ ២០១១។
  •     គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
  •     កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅគ្រប់កម្រិតទូទាំងប្រទេស។
  •     សកម្មភាពគោលនយោបាយ ៖
  •     លិខិតបទដ្ឋានក្នុងការប្រើប្រាស់គ្រូចូលនិវត្តន៍ឱ្យមកបម្រើការជារបបប្រាក់ម៉ោងបន្ថែម រៀបចំ បាននៅឆ្នាំ២០១០។
  •     សេចក្តីណែនាំស្តីពីការអនុវត្តកម្មវិធីសិក្សាថ្មីនៅមធ្យមសិក្សា បានកែលម្អនៅឆ្នាំ ២០១០។
  •     បទបញ្ជាផ្ទៃក្នុងនៃសាលាមធ្យមសិក្សាចំណេះទូទៅ បានកែលម្អនៅឆ្នាំ ២០១០។
  •     លិខិតបទដ្ឋានក្នុងការបង្កើត និងគ្រប់គ្រងបណ្ណាល័យ រៀបចំបាននៅឆ្នាំ ២០១៣។
  •     អនុវត្តគោលនយោបាយកម្មវិធីសិក្សាថ្មីទាំងនៅបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ដោយផ្តោត ការយកចិត្តទុកដាក់លើម៉ោងបង្រៀន។
  •     សកម្មភាពគោលនយោបាយ ៖
  •     សេចក្តីណែនាំស្តីពីការផ្សព្វផ្សាយលទ្ធផលតែសស្តង់ដារបស់សិស្សថ្នាក់ទី ៣ ទី ៦ និង ទី៩ ទៅអ្នកពាក់ព័ន្ធ រៀបចំបាននៅឆ្នាំ ២០១២។

៣. សូចនាករ និងចំណុចដៅ

  •     អត្រាពិតនៃការសិក្សានៅថ្នាក់ទី ៧-៩ កើនពី ៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៥១%  នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
  •     អត្រាឆ្លងភូមិសិក្សានៅថ្នាក់ទី ៩-១០ កើនពី ៧៣% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨៥% នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
  •     សិស្សសម្រេចបានស្តង់ដាកម្មវិធីសិក្សា មុខវិជ្ជាភាសាខ្មែរថ្នាក់ទី៩ កើនពី៦២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  •     សិស្សសម្រេចបានស្តង់ដាកម្មវិធីសិក្សាមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី៩ កើនពី៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៧០% ឆ្នាំសិក្សា២០១៣-២០១៤។
  •     វិទ្យាល័យធនធានមានចំនួន ៤៥ នៅឆ្នាំសិក្សា ២០១៣-២០១៤។
  •     អត្រារួមនៃការសិក្សានៅថ្នាក់ទី ១០-១២ កើនពី ៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅ ៤០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  •     អត្រាបញ្ចប់ការសិក្សាថ្នាក់ទី ១០-១២ កើនពី ៧០% ក្នុងឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨០% នៅឆ្នាំសិក្សា ២០១៣-២០១៤។

៤.     កម្មវិធី និងសកម្មភាពចម្បងៗ
      ៤.១   កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)

  •     ផ្តល់ថវិកាដំណើរការសាលារៀននៅទូទាំងប្រទេស ដោយផ្អែកលើការសម្របសម្រួលកញ្ចប់ ថវិកាប្រចាំឆ្នាំ និង រូបមន្តបែងចែកថវិកាឡើងវិញតាមស្ថានភាពជាក់ស្តែងដែលបានឯកភាព ។
  •     ផ្តល់ថវិកាលើកទឹកចិត្តសិស្សពូកែប្រចាំឆ្នាំ។
  •     ការពិនិត្យតាមដានការអនុវត្តកម្មវិធីសិក្សាការរៀននិងបង្រៀន ការងារគ្រប់គ្រង ការកសាង ផែនការ ការងារប្រឡង លទ្ធផលសិក្សារបស់សិស្ស។
  •     ការពង្រឹងសមត្ថភាពស្តីពីការរៀបចំផែនការអភិវឌ្ឍសាលារៀន ការគ្រប់គ្រងបណ្ណាល័យ ការបង្រៀន ការគ្រប់គ្រង និងការប្រឡង ។
  •     ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា អក្សរសាស្ត្រ និងរូបវិទ្យា។

      ៤.២    កម្មវិធីមូលធន
    ការវិនិយោគ ៖

  •     ផ្តល់មធ្យោបាយទំនាក់ទំនងសម្រាប់ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដូចជាឧបករណ៍អេឡិចត្រូនិច  ឧបករណ៍ និង សម្ភារពិសោធន៍។
  •     ផ្តល់ថវិកាដំណើរការវិទ្យាល័យធនធាន ក្នុងដំណាក់កាលពីរឆ្នាំដំបូង និងផ្ទេរការទទួលខុសត្រូវ ដល់ក្រសួងនៅឆ្នាំបន្តបន្ទាប់។
  •     ផ្តល់ថវិកាប្រតិបត្តិសម្រាប់សាលាកុមារមេត្រី។
  •     កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
  •     រៀបចំឯកសារបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការបង្រៀននៅវិទ្យាល័យធនធាននិង សាលាមធ្យមសិក្សាបណ្តាញ។
  •     សិក្សាផលប៉ះពាល់នៃការអនុវត្តកម្មវិធីសាលាកុមារមេត្រី។
  •     ធ្វើតែសស្តង់ដាដើម្បីវាស់លទ្ធផលសិក្សារបស់សិស្សនៅ ថ្នាក់ទី៣ ទី៦ និងទី៩ នៅទូទាំង ប្រទេសរៀងរាល់ឆ្នាំតាមខួបនៃកម្រិតថ្នាក់ និងតាមវិធីជ្រើសរើសសំណាកគំរូ។

៥.  ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី


    នាយកដ្ឋានធម្យមសិក្សាចំណេះទូទៅគ្រប់គ្រងការអភិវឌ្ឍអនុវិស័យទាំងមូល ដោយផ្តោតលើ ការធ្វើផែនការ ការពង្រឹងប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ ការប្រើប្រាស់ធនធាន និងការកសាង សមត្ថភាព។ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅផ្តល់ជំនួយទាំងបច្ចេកទេស និងការគ្រប់គ្រងដល់ ថ្នាក់ក្រោមជាតិដើម្បីអនុវត្តនូវតួនាទី និងភារកិច្ចរបស់គេ។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទទួលខុសត្រូវរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំសម្រាប់អនុវិស័យ អនុវត្តគ្រប់សេចក្តីណែនាំរបស់ ថ្នាក់ជាតិនិងជួយដល់សាលារៀនទាំងផ្នែកបច្ចេកទេស រដ្ឋបាល និងគ្រប់គ្រង រួមទាំងកិច្ចការហិរញ្ញវត្ថុ។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌទាំង ១៩៣ ជួយសម្របសម្រួលផ្នែករដ្ឋបាល។ សាលាមធ្យមសិក្សានីមួយៗទទួលខុសត្រូវរៀបចំកសាង និងអនុវត្តផែនការអភិវឌ្ឍសាលារៀន ដោយ មានការចូលរួមពេញលេញពីសហគមន៍ និងស្របតាមគ្រប់ការណែនាំពីថ្នាក់ជាតិ។ គ្រប់គ្រង និង អនុវត្តរាល់កម្មវិធីជាតិដែលថ្នាក់ជាតិបានកំណត់ឲ្យសាលារៀន។ ពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រង សាលារៀន។ សុំការអនុញ្ញាត្តិពីថ្នាក់ជាតិរាល់ការអនុវត្តសកម្មភាពផ្សេងៗដែលអាចមានការប៉ះពាល់ ដល់ការសិក្សារបស់សិស្ស ពីសំណាក់អង្គការ មហាជននានា។

៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)

សកម្មភាព                       ២០០៩    ២០១០    ២០១១    ២០១២    ២០១៣

១- កម្មវិធីចរន្ត                   23900    26660    36139    40247    45076

- មធ្យមសិក្សាបឋមភូមិ         15700    16960    22147    24822    27959

ថវិកាដំណើរការសាលារៀន   12700    13200    14053    15911    17793

ថវិកាពង្រឹងសមត្ថភាពគ្រប់គ្រង 2500    3010       4047    4456       4901

ការពិនិត្យតាមដាន              500       750        1094     1204       1325

- មធ្យមសិក្សាទុតិយភូមិ       8200    9700       13992    15425    17117

ថវិកាដំណើរការសាលារៀន    7100   8500       9618    10609     11820

រង្វាន់សិស្សពូកែ                   650   700          1249    1375      1512

ការពិនិត្យតាមដាន               450    500          3126    3441      3785

ធនធានសរុប                  23900    26660    36139    40247    45076