|
១. វត្ថុបំណង
វត្ថុបំណងនៃកម្មវិធីនេះ គឺកាត់បន្ថយឧបសគ្គនៃការចូលរៀន និងកែលម្អគុណភាព និង ប្រសិទ្ធភាព ដើម្បីបង្កើនអត្រាគង់វង្សពីថ្នាក់ទី ៧ ដល់ទី ៩ និងអត្រាឆ្លងភូមិសិក្សាពីថ្នាក់ទី ៩-១០ ។ វត្ថុបំណងទីពីរគឺ ធានាការចូលរៀនប្រកបដោយសមធម៌នៅមធ្យមសិក្សាទុតិយភូមិក្រោយពី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ដែលជាប្រភពធនធានមនុស្សសម្រាប់ចូលរៀននៅមធ្យមសិក្សាបច្ចេកទេសវិជ្ជាជីវៈ និងឧត្តមសិក្សា។
២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
* ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជននិងសហគមន៍នៅគ្រប់កម្រិតសិក្សា ជាពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់។
សកម្មភាពគោលនយោបាយ ៖
- សេចក្តីណែនាំអំពីការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សារៀបចំបាននៅឆ្នាំ២០១១។
* បន្តសាងសង់សាលារៀនថ្មី និងមជ្ឈមណ្ឌលសិក្សាសហគមន៍ឬផ្តល់សម្ភាររូបវ័ន្តបន្ថែមចំពោះសាលារៀនបឋមសិក្សាមិនគ្រប់កម្រិតថ្នាក់។
សកម្មភាពគោលនយោបាយ ៖
- លិខិតបទដ្ឋានស្តីពី តួនាទីនិងភារកិច្ចរបស់វិទ្យាល័យធនធាន រៀបចំបាននៅឆ្នាំ ២០១០។
- លិខិតបទដ្ឋានស្តីពី ការគ្រប់គ្រងវិទ្យាល័យនិងអគារធនធាន រៀបចំបាននៅឆ្នាំ ២០១០។
- ប្រកាសស្តីពី ការទទួលស្គាល់វិទ្យាល័យធនធាន រៀបចំបាននៅឆ្នាំ ២០១១។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
* កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅគ្រប់កម្រិតទូទាំងប្រទេស។
សកម្មភាពគោលនយោបាយ ៖
- លិខិតបទដ្ឋានការប្រើប្រាស់គ្រូចូលនិវត្តន៍ឱ្យមកបម្រើការជារបបប្រាក់ម៉ោងបន្ថែមរៀបចំបានឆ្នាំ២០១០
- សេចក្តីណែនាំស្តីពីការអនុវត្តកម្មវិធីសិក្សាថ្មីនៅមធ្យមសិក្សា បានកែលម្អនៅឆ្នាំ២០១០
- បទបញ្ជាផ្ទៃក្នុងនៃសាលាមធ្យមសិក្សាចំណេះទូទៅ បានកែលម្អនៅឆ្នាំ២០១០
- លិខិតបទដ្ឋានក្នុងការបង្កើត និងគ្រប់គ្រងបណ្ណាល័យ រៀបចំបាននៅឆ្នាំ២០១៣
* អនុវត្តគោលនយោបាយកម្មវិធីសិក្សាថ្មីទាំងនៅបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិដោយផ្តោតការយកចិត្តទុកដាក់លើម៉ោងបង្រៀន។
សកម្មភាពគោលនយោបាយ ៖
- សេចក្តីណែនាំស្តីពីការផ្សព្វផ្សាយលទ្ធផលតែសស្តង់ដារបស់សិស្សថ្នាក់ទី៣ ទី៦ និងទី៩ ទៅអ្នកពាក់ព័ន្ធរៀបចំបាននៅឆ្នាំ២០១២។
៣. សូចនាករ និងចំណុចដៅ
- អត្រាពិតនៃការសិក្សានៅថ្នាក់ទី ៧-៩ កើនពី ៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៥១% នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
- អត្រាឆ្លងភូមិសិក្សានៅថ្នាក់ទី ៩-១០ កើនពី ៧៣% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨៥% នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
- សិស្សសម្រេចបានស្តង់ដាកម្មវិធីសិក្សា មុខវិជ្ជាភាសាខ្មែរថ្នាក់ទី៩ កើនពី៦២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
- សិស្សសម្រេចបានស្តង់ដាកម្មវិធីសិក្សាមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី៩ កើនពី៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៧០% ឆ្នាំសិក្សា២០១៣-២០១៤។
- វិទ្យាល័យធនធានមានចំនួន ៤៥ នៅឆ្នាំសិក្សា ២០១៣-២០១៤។
- អត្រារួមនៃការសិក្សានៅថ្នាក់ទី ១០-១២ កើនពី ៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅ ៤០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
- អត្រាបញ្ចប់ការសិក្សាថ្នាក់ទី ១០-១២ កើនពី ៧០% ក្នុងឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
៤. កម្មវិធី និងសកម្មភាពចម្បងៗ
៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
- ផ្តល់ថវិកាដំណើរការសាលារៀននៅទូទាំងប្រទេស ដោយផ្អែកលើការសម្របសម្រួលកញ្ចប់ថវិកាប្រចាំឆ្នាំ និងរូបមន្តបែងចែកថវិកាឡើងវិញតាមស្ថានភាពជាក់ស្តែងដែលបានឯកភាព ។
- ផ្តល់ថវិកាលើកទឹកចិត្តសិស្សពូកែប្រចាំឆ្នាំ។
- ការពិនិត្យតាមដានការអនុវត្តកម្មវិធីសិក្សាការរៀន និងបង្រៀន ការងារគ្រប់គ្រង ការកសាងផែនការការងារប្រឡងលទ្ធផលសិក្សារបស់សិស្ស។
- ការពង្រឹងសមត្ថភាពស្តីពីការរៀបចំផែនការអភិវឌ្ឍសាលារៀន ការគ្រប់គ្រងបណ្ណាល័យ ការបង្រៀន ការគ្រប់គ្រង និងការប្រឡង ។
- ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា អក្សរសាស្ត្រ និងរូបវិទ្យា។
៤.២. កម្មវិធីមូលធន
ការវិនិយោគ ៖
- ផ្តល់មធ្យោបាយទំនាក់ទំនងសម្រាប់ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដូចជាឧបករណ៍អេឡិចត្រូនិច ឧបករណ៍ និងសម្ភារពិសោធន៍។
- ផ្តល់ថវិកាដំណើរការវិទ្យាល័យធនធាន ក្នុងដំណាក់កាលពីរឆ្នាំដំបូង និងផ្ទេរការទទួលខុសត្រូវ ដល់ក្រសួងនៅឆ្នាំបន្តបន្ទាប់។
- ផ្តល់ថវិកាប្រតិបត្តិសម្រាប់សាលាកុមារមេត្រី។
កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
- រៀបចំឯកសារបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការបង្រៀននៅវិទ្យាល័យធនធាន និងសាលាមធ្យមសិក្សាបណ្តាញ
- សិក្សាផលប៉ះពាល់នៃការអនុវត្តកម្មវិធីសាលាកុមារមេត្រី។
- ធ្វើតែសស្តង់ដាដើម្បីវាស់លទ្ធផលសិក្សារបស់សិស្សនៅ ថ្នាក់ទី៣ ទី៦ និងទី៩ នៅទូទាំងប្រទេសរៀងរាល់ឆ្នាំតាមខួបនៃកម្រិតថ្នាក់ និងតាមវិធីជ្រើសរើសសំណាកគំរូ។
៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី
នាយកដ្ឋានធម្យមសិក្សាចំណេះទូទៅគ្រប់គ្រងការអភិវឌ្ឍអនុវិស័យទាំងមូល ដោយផ្តោតលើ ការធ្វើផែនការ ការពង្រឹងប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ ការប្រើប្រាស់ធនធាន និងការកសាង សមត្ថភាព។ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅផ្តល់ជំនួយទាំងបច្ចេកទេស និងការគ្រប់គ្រងដល់ ថ្នាក់ក្រោមជាតិដើម្បីអនុវត្តនូវតួនាទី និងភារកិច្ចរបស់គេ។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទទួលខុសត្រូវរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំសម្រាប់អនុវិស័យ អនុវត្តគ្រប់សេចក្តីណែនាំរបស់ ថ្នាក់ជាតិនិងជួយដល់សាលារៀនទាំងផ្នែកបច្ចេកទេស រដ្ឋបាល និងគ្រប់គ្រង រួមទាំងកិច្ចការហិរញ្ញវត្ថុ។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌទាំង ១៩៣ ជួយសម្របសម្រួលផ្នែករដ្ឋបាល។ សាលាមធ្យមសិក្សានីមួយៗទទួលខុសត្រូវរៀបចំកសាង និងអនុវត្តផែនការអភិវឌ្ឍសាលារៀន ដោយ មានការចូលរួមពេញលេញពីសហគមន៍ និងស្របតាមគ្រប់ការណែនាំពីថ្នាក់ជាតិ។ គ្រប់គ្រង និង អនុវត្តរាល់កម្មវិធីជាតិដែលថ្នាក់ជាតិបានកំណត់ឲ្យសាលារៀន។ ពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រង សាលារៀន។ សុំការអនុញ្ញាត្តិពីថ្នាក់ជាតិរាល់ការអនុវត្តសកម្មភាពផ្សេងៗដែលអាចមានការប៉ះពាល់ ដល់ការសិក្សារបស់សិស្ស ពីសំណាក់អង្គការ មហាជននានា។
៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)
| សកម្មភាព |
2009 |
2009 |
2009 |
2009 |
2009 |
| ១- កម្មវិធីចរន្ត |
23,900.0 |
26,660.0 |
36,139.0 |
40,247.0 |
45,076.0 |
| - មធ្យមសិក្សាបឋមភូមិ |
15,700.0 |
16,960.0 |
22,147.0 |
24,822.0 |
27,959.0 |
| ថវិកាដំណើរការសាលារៀន |
12,700.0 |
13,200.0 |
14,053.0 |
15,911.0 |
17,793.0 |
| ថវិកាពង្រឹងសមត្ថភាពគ្រប់គ្រង |
2,500.0 |
3,010.0 |
4,047.0 |
4,456.0 |
4,901.0 |
| ការពិនិត្យតាមដាន |
500.0 |
750.0 |
1,094.0 |
1,204.0 |
1,325.0 |
| - មធ្យមសិក្សាទុតិយភូមិ |
8,200.0 |
9,700.0 |
13,992.0 |
15,425.0 |
17,117.0 |
| ថវិកាដំណើរការសាលារៀន |
7,100.0 |
8,500.0 |
9,618.0 |
10,609.0 |
11,820.0 |
| រង្វាន់សិស្សពូកែ |
650.0 |
700.0 |
1,249.0 |
1,375.0 |
1,512.0 |
| ការពិនិត្យតាមដាន |
450.0 |
500.0 |
3,126.0 |
3,441.0 |
3,785.0 |
| ធនធានសរុប |
23,900.0 |
26,660.0 |
36,139.0 |
40,247.0 |
45,076.0 |
|