|

មតិសំណេះសំណាល ណែនាំ និងផ្ដាំផ្ញើរបស់ ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រគល់សម្ភារបរិក្ខារបង្រៀននិងរៀនវិទ្យាសាស្ត្រដល់វិទ្យាល័យទូទាំងប្រទេស ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១២ វិទ្យាស្ថានជាតិអប់រំ
សូមគោរព ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម Putu Kamar yana នាយក ស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក-លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ដែលមានវត្តមានក្នុងពិធីប្រគល់សម្ភារបរិក្ខារបង្រៀននិងរៀនវិទ្យាសាស្ត្រដល់វិទ្យាល័យទូទាំងប្រទេសដ៏អធឹកអធមនេះ
- ជាបឋមក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការរីករាយជា ពន្លឹក ដែលបានចូលរួមជាមួយឯកឧត្ដម លោកជំទាវ លោក លោកស្រី និងក្មួយៗសិស្សានុសិស្សទាំងអស់ក្នុងពិធីប្រគល់សម្ភារបរិក្ខារបង្រៀននិងរៀនវិទ្យាសាស្ត្រជូនដល់វិទ្យាល័យទូទាំងប្រទេស ក្នុងក្របខណ្ឌគម្រោងលើកកម្ពស់គុណភាពអប់រំ ឬហៅថា (EEQP: Enhancing Education Quality Project) ។
- គម្រោងលើកកម្ពស់គុណភាពអប់រំ EEQP ជាប្រភេទហិរញ្ញប្បទានឥតសំណង ផ្ដល់ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ។ ឆ្លៀតក្នុងឧកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានផ្ដល់ហិរញ្ញប្បទានឥតសំណង ដ៏សប្បុរសធម៌នេះដើម្បីរួមចំណែកលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពការងារអប់រំនៅប្រទេសកម្ពុជា ។ ជាពិសេសទៅទៀត វត្តមានឯកឧត្ដម Putu Kamar Yana នាយកស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា ដែលចូលរួមជាកិត្តិយសក្នុងពេលនេះ គឺពិតជាការលើកទឹកចិត្តដល់មន្ត្រីអប់រំរបស់យើងខ្ញុំខ្លាំងណាស់
- ADB បានគាំទ្រគម្រោងលើកកម្ពស់គុណភាពអប់រំ (EEQP) តាមរយៈការផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ២៧.១ លានដុល្លារសហរដ្ឋអាមេរិក ដោយមានមូលអប្បដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៦.២៨ លានដុល្លារ សហរដ្ឋអាមេរិកសម្រាប់អនុវត្តរយៈពេល ៦ ឆ្នាំ
|
|
អានអត្ថបទទាំងស្រុង...
|
|
|
ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមក្នុង មហាសន្និបាតលើកទី៣៦របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី ២៥ ខែ តុលា ដល់ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១១ |
|

របាយការណ៍ស្ដីពី សកម្មភាពគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមក្នុង មហាសន្និបាតលើកទី៣៦របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី ២៥ ខែ តុលា ដល់ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១១
យោងលិខិតទីស្ដីការគណៈរដ្ឋមន្ដ្រី លេខ ១១៤១ សជណ ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១១ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចំនួន ០៥រូប ដឹកនាំដោយ ឯកឧត្ដម អ៊ឹម សិទី្ធ រដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទៅចូលរួមក្នុងមហាសន្និបាតលើកទី៣៦របស់អង្គការ យូណេស្កូ ដែលបានប្រព្រឹត្ដទៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី ២៥ ខែ តុលា ដល់ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១១។
មហាសន្និបាតលើកទី ៣៦ របស់អង្គការយូណេស្កូបានប្រារឰបើកជាផ្លូវការ នាថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១១ វេលាម៉ោង ១០.០០នាទី ព្រឹក នៅទីស្នាក់ការកណ្ដាលអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង ដែលមាន តំណាងសមាជិកចូលរួមចំនួន ១៩៣ ប្រទេស។ ពិធីបើកកិច្ចប្រជុំប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកជំទាវ Irina Bokova អគ្គនាយិកាអង្គការយូណេស្កូ។ អង្គមហាសន្និបាតបានបោះឆ្នោតគាំទ្រលោកជំទាវ Katalin Bogyay តំណាងអចិន្ដ្រៃយ៍ប្រទេសហុងគ្រីប្រចាំអង្គការយូណេស្កូជាប្រធានមហាសន្និបាតលើកទី៣៦ ជំនួស ឯកឧត្ដម Davidson L. Hepburn តំណាងអចិន្ដ្រៃយ៍ប្រទេស Bahamas ប្រចាំអង្គការយូណេស្កូដែលជាប្រធាន មហាសន្និបាតលើកទី ៣៥ របស់អង្គការ យូណេស្កូត្រូវចប់អាណត្ដិ។
|
|
អានអត្ថបទទាំងស្រុង...
|
|
សុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីជប់លៀងជូនគណៈប្រតិភូរដ្ឋមន្ត្រីក្រសួងអប់រំជប៉ុន |
|

សុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីជប់លៀងជូនគណៈប្រតិភូរដ្ឋមន្រ្តីក្រសួងអប់រំជប៉ុន នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១២
- ឯកឧត្តម Masaharu NAKAGAWA រដ្ឋមន្រ្តី ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា នៃប្រទេសជប៉ុន និងគណៈប្រតិភូ - ឯកឧត្តម Masafumi KUROKI ឯករដ្ឋទូត នៃប្រទេសជប៉ុន និងលោកជំទាវ - ឯកឧត្តម លោកជំទាវ លោក និងលោកស្រី
ជាបឋមតាងនាមឲ្យក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានសេចក្ដីរីករាយនិងសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ ឯកឧត្ដម Masaharu NAKAGAWA រដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងពិធីជប់លៀងជូន ជាកិត្តិយសនាពេលល្ងាចនេះ ។
ក្នុងឱកាសនេះដែរខ្ញុំសូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងឱកាសដ៏ឧត្តុងឧត្ដមនេះ ដែលជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និត និងជាមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន ឲ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត ។ ដំណើរ ទស្សនៈកិច្ចរបស់ឯកឧត្ដមចំនួនពីរថ្ងៃនៅកម្ពុជាមានរយៈពេលខ្លីពិតមែន ប៉ុន្តែជាកិត្តិយសណាស់ ដែលឯកឧត្ដម និងគណៈប្រតិភូបានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងបានផ្លាស់ប្ដូរបទពិសោធន៍ ព្រមទាំងការជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាយើងខ្ញុំ ។
ក្នុងបរិបទនៃការអភិវឌ្ឍន៍ជាតិ ខ្ញុំសូមបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមសោកនាដកម្ម ដែលមិនអាចបំភ្លេចបានក្នុងរយៈពេល៣ទសវត្សកន្លងទៅ ពិសេសក្នុងរបបខ្មែរក្រហមដែលរចនាសម្ព័ន្ធសង្គម ទាំងមូលនិងធនធានមនុស្សជាច្រើនត្រូវបានបំផ្លាញស្ទើរគ្មានសល់ ។ ក្រោយពីវិនាសកម្មដ៏ជូរចត់ទាំងនេះ រាជ រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាធ្វើការកសាង និងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ដោយចាត់ទុកវិស័យអប់រំជាគន្លឹះក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ។
|
|
អានអត្ថបទទាំងស្រុង...
|
|
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអប់រំ អាស៊ាន នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១១ |
|
សន្ទរកថារបស់ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកសន្និបាត អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០០៩-២០១០ |
|
|
|
|
|