ទំព័ររដ្ឋមន្រ្ដី

Joomla Templates and Joomla Extensions by ZooTemplate.Com
ពិធី​បុណ្យ​បណ្ចុះខណ្ឌ​សីមា​ព្រះវិហារ​វត្ត​ប្រាសាទ​ព្រះធាតុ​ទឹកឆា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម
ឯកឧត្តម​ អ៊ឹម​ សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា អញ្ជើញ​ជា​ធិបតី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ ព្រះវិហារ​វត្ត​ប្រាសាទ​ព្រះធាតុ​ទឹកឆា ស្ថិត​នៅ​ក្នុង​ឃុំ​ក្រូច ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់ចាម

ព្រឹកថ្ងៃទី ២៨ ខែ​កុម្ភះ ឆ្នាំ ២០១៣ ព្រះវិហារ​វត្ត​ប្រាសាទ​ព្រះធាតុ​ទឹកឆា ស្ថិត​នៅ​ក្នុង​ឃុំ​ក្រូច ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់ចាម បាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ដោយ​ឯកឧត្តម​ អ៊ឹម​ សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជននិងកីឡាជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​លោក​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត ។

ឯកឧត្ដម ​ អ៊ឹម សិទ្ធី បាន​លើក​ឡើង​ថា ពេល​នេះ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទំាង​អស់ ក្នុង​ឃុំ​ក្រូច ស្រុក​ព្រៃ​ឈរ​ខេត្ត​កំពង់ចាម មាន​សមិទ្ធផល​ថ្មី​មួយ​ទៀត​ហើយ​នៅ​ក្នុង​វត្ត​ប្រាសាទ​ព្រះធាតុ​ទឹកឆា ​រួម​ទាំង​សមិទ្ធផល​នានា​ក្នុង​វត្ត​ផង​ដែរ។ សមិទ្ធផល​ទាំង​អស់​នេះ​រួម​មាន​កុដិ​តូច ២ ខ្នង​ កុដិ​ធំ ១ ខ្នង​ឧបដ្ឋាន​សាលា​ព្រះ​វិហារ​ របង​វត្ត​ក្លោង​ទ្វា​ប្រាសាទ​មាស​ប្រាសាទ​ប្រាក់​និង​ស្រះ​ទឹក ដែល​ចំណាយ​ថវិកា​អស់​ចំនួន ២២០ ០៦០ ដុល្លារ​សហរដ្ឋ​អាមេរិក​និង​ប្រាក់​រៀល​ចំនួន ២ ៥០០ ០០០ រៀល​ហើយ​សមិទ្ធផល ទាំង​អស់​នេះ​នឹង​បម្រើ​អោយ​វិស័យ​ពុទ្ធចក្រ​កាន់​តែ​មាន​ភាព​ទូលំទូលាយ​បន្ថែម​ទៀត។ ឯកឧត្ដម អ៊ឹម សិទ្ធី បានកោត​សរសើរ​ចំពោះ​សប្បុរស​ជន​នានា ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​សមិទ្ធផល​នេះ ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​អោយ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​បាន​ធ្វើ​បុណ្យទាន​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា។

បន្ទាប់​មក​ឯកឧត្តម ​បាន​បំពាក់​មេដាយ​ជូន​សប្បុរស​ជន​នានា​ចំនួន ២២ នាក់​ដែល​បាន​ចូល​រួម​កសាង​ព្រះវិហារ​រហូត​ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា ពិសេស​ឯកឧត្តម​ អ៊ឹម សិទ្ធី បាន​នាំ​យក​នូវ​អំណោយ​របស់​សម្តេច​អគ្គសេនា​បតីតេជោហ៊ុន សែន រួម​មាន​បច្ច័យ​សម្រាប់​ចូល​បុណ្យ​ចំនួន ១០ លាន​រៀល សីមាកិល​ហៅ​សីមា​ធំ រួម​នឹង​សម្ភារ ៥ សែន​រៀល សីមា​ទិស​ទាំង​៨ទិស ក្នុង ១ ទិស​ៗ ២ សែន​រៀល​រួម​នឹង​សម្ភារ ឧបត្ថម្ភ​សាលាស្រុកព្រៃឈរ ៥ សែន​រៀល សាលា​ឃុំក្រូច ៣ សែន​រៀល នគរបាល ៣ សែន​រៀល យោធា​ស្រុក ៣ សែន​រៀល កងរាជអាវុធហត្ថ ៣ សែន​រៀល គ្រូ​បង្រៀន​និង​គ្រូពេទ្យ ៨២ នាក់ ម្នាក់ៗ ២ ម៉ឺន​រៀល​យុវជន​កាយឫទ្ធិ ៥០ នាក់ ម្នាក់ៗ ១ ម៉ឺនរៀល យុវជន​កាក​បាទ​ក្រហម ៥០ នាក់ ម្នាក់ៗ ១ ម៉ឺន​រៀល សិស្សានុសិស្ស ៥១៦ នាក់​ម្នាក់ៗ​សៀវភៅ ២ ក្បាល ប៊ិច ១ ដើម និង​ថវិកា ៥ ពាន់​រៀល និង​យាយ​ជីតា​ជី ១០០ នាក់ ម្នាក់ៗ​ក្រណាត់​ស ១ ដុំ​និង​ថវិកា ១ ម៉ឺន​រៀល។

 

 
ជំនួប​សំដែង​​ការ​គួរ​សម និង​ពិភាក្សា​ការងារ រវាង​តំណាង​ទី​ភ្នាក់ងារ​សម្របសម្រួល​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ទួរគី និង​ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​​អប់រំ យុវជន​ និង​​កីឡា
ជំនួប​សំដែង​​ការ​គួរ​សម និង​ពិភាក្សា​ការងារ រវាង​តំណាង​ទី​ភ្នាក់ងារ​សម្របសម្រួល​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ទួរគី និង​ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​​អប់រំ យុវជន​ និង​​កីឡា  នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ​នៅ​​ទីស្ដីការ​​ក្រសួង

នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ​នៅ​​ទីស្ដីការ​​ក្រសួង ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​​អប់រំ យុវជន​ និង​​កីឡា បាន​អនុញ្ញាត​ឲ្យ​តំណាង​ទី​ភ្នាក់ងារ​សម្របសម្រួល​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ទួរគី​ (Tika) នៃ​សាធារណ​រដ្ឋ​​ទួរគី​ ចូល​​ជួប​​សំដែង​​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​​ស្ដីពី​​កិច្ច​​សហ​ប្រតិបត្តិការ​​​​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-ទួរគី​ បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​រួច​មក Tikaបាន​ផ្ដល់​កុំព្យូទ័រ​ចំនួន ៤០គ្រឿង ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

 
អត្ថបទ​ផ្សេងៗ​ទៀត...
<< ចាប់ផ្ដើម < មុន 1 2 3 4 5 6 7 8 9 10 បន្ទាប់ > ចុងក្រោយ >>

ទំព័រ​ទី 5 ​ទាំងអស់ 27 ទំព័រ