ទំព័ររដ្ឋមន្រ្ដី

Joomla Templates and Joomla Extensions by ZooTemplate.Com
ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្ដីពី គម្រោង​លើក​កម្ពស់​ការ​ធានា​គុណភាព​អប់រំ​នៅ​កម្ពុជា
ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្ដីពី គម្រោង​លើក​កម្ពស់​ការ​ធានា​គុណភាព​អប់រំ​នៅ​កម្ពុជា

ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ស៊ុយអែត គណៈប្រតិភូ​ដឹកនាំ​ដោយ​ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​អញ្ជើញ​ទៅ​ចូល​រួម​សន្និសីទ​អប់រំ​អន្តរជាតិ “ The Stockholm Summit “ ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​ទីក្រុង​ Stockholm ប្រទេស​ស៊ុយអែត​។ ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​នេះ​ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ Hilton ទីក្រុង Stockholm មាន​រៀបចំ​​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្ដីពី គម្រោង​លើក​កម្ពស់​ការ​ធានា​គុណភាព​អប់រំ​នៅ​កម្ពុជា រវាង​អធិការដ្ឋាន​សិក្សា​នៃ​ប្រទេស​ស៊ុយអែត ដោយ​លោកជំទាវ Ann-Marie Begler អគ្គនាយក​នៃ​អធិការដ្ឋាន​​សិក្សា​​នៃ​ប្រទេស​ស៊ុយអែត និង​ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឯកឧត្ដម​ អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​។

 

ភាគី​អធិការដ្ឋាន​សិក្សា​នៃ​ប្រទេស​ស៊ុយអែត បាន​ផ្ដល់​ជំនួយ​សហប្រតិបត្តិការ​លើ​គម្រោង​កម្មវិធី​លើក​កម្ពស់​ការ​ធានា​គុណភាព​អប់រំ​នៅ​កម្ពុជា ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​សកម្មភាព​ជា​អាទិភាព​ចំនួន ៤ គឺ ៖

១-​កំណត់​ក្រប​ខណ្ឌ​ការងារ​ធានា​គុណភាព​អប់រំ

២-កសាង​ឧបករណ៍​ការ​ធានា​គុណភាព​អប់រំ

៣-ធានា​គុណភាព​អប់រំ តាមរយៈ​ប្រព័ន្ធ​គ្រប់គ្រង​អប់រំ

៤-​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ធានា​គុណភាព​អប់រំ

 

គម្រោង​កិច្ច​សហប្រតិបត្តិការ​លើក​កម្ពស់​ធានា​គុណភាព​អប់រំ​នៅ​កម្ពុជា​នេះ មាន​រយៈពេល​បី​ឆ្នាំ គឺ​ចាប់​អនុវត្ត​ពី​ខែ​តុលា ឆ្នាំ​២០១២ រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៥។

 

ធ្វើ​នៅ​ទីក្រុង Stockholm ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១២