គោល​នយោបាយ និង​​​យុទ្ធ​សាស្រ្ដ

គោល​នយោបាយ​ស្តីពី ​សៀវភៅ​សិក្សា​ និង​មគ្គុទេសក៍​សម្រាប់​ការអភិវឌ្ឍ​សៀវភៅ​សិក្សា​គោល

     វិស័យ​អប់រំ​​ ជា​វិស័យ​គន្លឹះ​មួយ​រួមចំណែក​យ៉ាងខ្លាំង​ក្នុង​ការអភិវឌ្ឍ​សង្គម...

 ផែនការ​គោលបច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ក្នុង​វិស័យ​អប់រំ

     ចក្ខុវិស័យ​រយៈពេល​វែង​របស់​ក្រសួង​អប់រំ...

ផែន​ការ​យុទ្ឋសាស្រ្ត​វិស័យអប់រំ​ឆ្នាំ ២០០៩-២០១៣

       ដើម្បី​ធានា​សង្គតិភាព​នៃ​ឋានានុក្រម​...

គោល​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​ក្នុង​វិស័យ​អប់រំ

ឧត្តម​សិក្សា​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ដើរ​តួ​នាំ​មុខ​ផង​និង​ជា​អ្នក​ឆើ្លយ​តប​ផង​ទៅ​នឹង​បាតុភូត​សាកល​ភាវូបនីយកម្ម​។...

គោល​នយោបាយ​សុខភាពសិក្សា

ទាញយកឯកសារ ឯកសារភាសាអង់គ្លេស ៖ គោលនយោបាយសុខភាពសិក្សា...

គោល​នយោបាយ​ស្តី​អំពី​ជំងឺ​អេសដ័

អត្ថបទនេះមាន​តែជា​​ភាសា​អង់គ្លេស ។

គោល​នយោបាយ​​ស្ដី​អំពី​ ការ​អប់រំ​​​កុមារ​​ពិការ

ឯកសារ​​នេះ​មាន​តែ​ជា​ភាសាអង់គ្លេស ។

គោល​នយោបាយ​កុមារ​មេត្រី

Download File : Policy on Child Friendly Schools អត្ថបទនេះមានតែជាភាសាអង់គ្លេស...
Joomla Templates and Joomla Extensions by ZooTemplate.Com
Laws and Policies
ផែន​ការ​យុទ្ឋសាស្រ្ត​វិស័យអប់រំ​ឆ្នាំ ២០០៩-២០១៣
ផែន​ការ​យុទ្ឋសាស្រ្ត​វិស័យអប់រំ​ឆ្នាំ ២០០៩-២០១៣      

ដើម្បី​ធានា​សង្គតិភាព​នៃ​ឋានានុក្រម​ ​តួនាទី​ ​ខ្លឹមសារ​ ​និង​លំដាប់​លំដោយ​នៃ​ការ​អនុវត្ត​រវាង​ ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​​២​ ​ជា​​មួយ​​នឹង​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​ឆ្នាំ​ ​២០០៩​-​២០១៣​ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​​ឆ្នាំ​ ​២០០៩​-​២០១៣​ ​ត្រូវ​​បាន​​ពិនិត្យ​ឡើង​វិញ​ ​សំដៅ​​កែ​លម្អ​​សេវា​​អប់រំ​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​។
ការ​​ពិនិត្យ​​ឡើង​វិញ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​ ២០០៩​-​២០១៣​ នេះ​ បាន​បង្ហាញ​អំពី​ បម្រែ​បម្រួល និង​បង្ហាញ​​ពី​​ដំណាក់​​កាល​​ការងារ​​ដ៏​សំខាន់​​មួយ​​របស់​​ក្រសួង​អប់​រំ ​យុវជន​ ​និង​​កីឡា​​ ក្នុង​ការ​បន្ត​អនុវត្ត​កំណែ​ទម្រង់​វិស័យ​អប់រំ​ យុវជន​ ​និង​កីឡា ​នៅ​កម្ពុជា​​ស្រប​​តាម​​កំណែ​​ទម្រង់​​នា​របស់​​រាជរដ្ឋាភិបាល​​។ ក្នុង​រយៈពេល​ ៥​ឆ្នាំ ​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យអប់រំ​កន្លង​មក​នេះ​ ក្រសួង​​និង​​ដៃ​​គូ​​អភិវឌ្ឍ​​បាន​​ធ្វើ​​ឱ្យ​​មាន​​ការ​រីក​​ចម្រើន​​គួរ​ឲ្យ​កត់​សម្គាល់​ ក្នុងការផ្តល់ការអប់រំប្រកបដោយ សមធម៌ ការកែលម្អគុណភាពនិងប្រសិទ្ធភាពសេវាអប់រំ និង​ការ​គ្រប់គ្រង​សេវា អប់រំ​ ។

អាន​អត្ថបទ​ទាំងស្រុង...
 
ច្បាប់ស្ដី​ពីការ​អប់រំ
    

ប្រកាស​ឱ្យ​ប្រើ​ច្បាប់ ស្ដីពី​ការ​អប់រំ ដែល​រដ្ឋសភា បាន​អនុម័ត​កាល​ពី​ថ្ងៃទី១៩ ខែ​តុលា ឆ្នាំ២០០៧ នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៧ នីតិកាល​ទី៣ និង​ដែល​ព្រឹទ្ធសភា​បាន​យល់ស្រប​តាម​ទម្រង់​ និង​គតិ​នៃ​ច្បាប់​នេះ​ទាំងស្រុង ដោយ​គ្មាន​ការ​កែប្រែ​អ្វី​ឡើយ កាល​ពី​ថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ២០០៧ នា​សម័យ​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធសភា​លើក​ទី៤ នីតិកាល​ទី២ ។

សូម​ទាញ​យកឯកសារ ៖

icon ច្បាប់ស្ដី​ពីការ​អប់រំ (2.8 MB)

អាន​អត្ថបទ​ទាំងស្រុង...
 
 ផែនការ​គោលបច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ក្នុង​វិស័យ​អប់រំ

    

ចក្ខុវិស័យ​រយៈពេល​វែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា (អយក) គឺ "កសាង និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព និង​គុណធម៌​ប្រសើរ​បំផុត​លើ​គ្រប់​ផ្នែក ដើម្បី​កសាង​សង្គម​កម្ពុជា​ឲ្យ​ក្លាយ​ជា​សង្គម​រីកចម្រើនផ្អែកលើ​ចំណេះដឹង និង​ចំណេះ​ធ្វើ​ជា​មូលដ្ឋាន"  ។

ស្របតាម​ចក្ខុ​វិស័យ​​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០០៩-២០១៣ ក្រសួង អយក បាន​ផ្ដួចផ្ដើម​បញ្ចូល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មាន និងសារ​គមនាគមន៍ (បពស) ឲ្យ​​កាន់តែ​ទូលំទូលាយ ។ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការអប់រំ​សម្រាប់​​ទាំងអស់​គ្នា​នៅ​គ្រប់​កម្រិត​​សិក្សា និង​ដើម្បី​កសាង​កម្លាំង​​​ពលករប្រកប​ដោយ​​សមត្ថ​ភាព​ខាង​បច្ចេកវិទ្យា និង​សមត្ថភាព​វិភាគ​ពិចារណា​ជូន​ប្រទេសជាតិ ។

នៅ​ឆ្នាំ ២០០៣ ក្រសួង អយក បាន​ផ្ដើម​ដំណើរការ​កសាង​គោលនយោបាយ​សំដៅ​កែ​លម្អ​គុណភាព​អប់រំ​តាមរយៈ​ការ​ប្រើប្រាស់ បពស ។ នៅ​ខែ​មករា ឆ្នាំ ២០០៥​ ក្រសួង​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ឯកសារ "គោលនយោបាយ និង​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មាន និង​សារ​គមនាគមន៍​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា" ។ ឯកសារ​គោលនយោបាយ​នេះ ត្រូវ​បាន​ចាត់ទុកជា​គោលនយោបាយ​ជាតិ​សម្រាប់​តម្រង់​ទិសដៅ​ការប្រើប្រាស់​បច្ចេកវិទ្យា​​ព័ត៌មាន និង​សារ​គមនាគមន៍​ក្នុង​វិស័យ​អប់រំ ហើយ​ឯកសារ​​​នេះ ក៏បាន​កំណត់​នូវ​សកម្មភាព​ចម្បង​ៗ​ដែលក្រសួង​ អយក ត្រូវ​បំពេញ ដើម្បី​ឲ្យ​​ការ​ធ្វើ​សមាហរណកម្ម​​បច្ចេកវិទ្យា​​ទាំងនេះ​​ក្នុង​ការ​រៀន និង​បង្រៀន​នៅ​គ្រប់​អនុ​វិស័យ​អប់រំ​​​អាច​សម្រេច​ទៅ​បាន​ដោយ​ជោគជ័យ ។

ក្រោម​​ជំនួយ​បច្ចេកទេស​របស់​អង្គការ​យូណេស្កូ​ កិច្ចការ​កសាង​ឯកសារ "ផែនការ​គោល​ស្ដី​ពី​បច្ចេកវិទ្យា ព័ត៌មាន និង​សារ​គមនាគមន៍​ក្នុង​វិស័យ​អប់រំ ២០០៩‑២០១៣" បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ២០០៧ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាលារៀន​បើកចំហ ដែល​ជា​កម្មវិធី​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​មហិច្ឆតា​មួយ​រវាង ក្រសួង អយក និង​វិទ្យាស្ថាន​បើកទូលាយ ។ កម្មវិធី​នេះ​សំដៅ​កសាង​ផែនការ​ប្រើប្រាស់ បពស នា​ពេល​អនាគត​នៅ​ក្នុង​ក្រសួង​ អយក ដោយ​ចាប់ផ្ដើម​ពី​ការអភិវឌ្ឍ​កម្មវិធី​សិក្សា ការ​បណ្ដុះបណ្ដាល​គ្រូ និង​ការ​ធ្វើ​វិក្រឹតការ​គ្រូ​បង្រៀន​ ការសិក្សា​វិភាគ​ពី​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ត្រៀម​រៀបចំ​រចនាសម្ព័ន្ធ និង​យន្តការ​ដែល​ក្រសួង​ត្រូវការ​ជា​ចាំបាច់ ការ​បណ្ដុះបណ្ដាល​មន្ត្រី​ក្រសួង ការ​ត​ភ្ជាប់​បណ្ដាញ និង​ការ​អភិវឌ្ឍ​មាតិកា​អប់រំ​សម្រាប់​ការ​បង្រៀន​ទៅតាម​សាលារៀន និង​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន ។ កម្មវិធី​នេះ ក៏​មាន​បញ្ចូល​នូវ​ការសិក្សា​ស្រាវជ្រាវ​ពី​បច្ចេកវិទ្យា​ដែល​សក្ដិសម​នឹង​ការប្រើប្រាស់​នៅ​តាម​ថ្នាក់រៀន​នៅ​កម្ពុជា ដោយ​ផ្ដោត​ការ​ចាប់អារម្មណ៍​ជា​ពិសេស​ទៅ​លើ​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​តិចតួច ដើម្បី​ឲ្យ​​ការ​ប្រើប្រាស់​មាន​និរន្តរភាព ។
ផែនការ​គោល​នេះ​បែងចែក​ការងារ​ជា​ប្រាំ​ផែន​សំខាន់​ៗ​គឺ ៖ ការ​អប់រំ​ចំណេះ​ទូទៅ ការ​អប់រំ​​ឧត្ដម​សិក្សា ការ​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន ការ​អប់រំ​ក្រៅ​ប្រព័ន្ធ និង​ការ​អប់រំ​មិន​ផ្លូវការ និង​ការ​គ្រប់គ្រង បពស ​នៅ​ថ្នាក់់​ក្រសួង ។ ផែន​នីមួយៗ​សុទ្ធ​តែ​មាន​វត្ថុបំណង​ដ៏​មាន​មហិច្ឆតា ប៉ុន្តែ​វត្ថុបំណង​ទាំងនេះ​អាច​នឹង​សម្រេច​បាន​ក្នុង​រយៈពេល ៥​ឆ្នាំ ។

 

ទាញ​យក​ឯកសារ

ឯកសារ​ជា​ភាសា​អង់គ្លេស

Master Plant for ICT_En

ឯកសារ​ជា​ភាសា​ខ្មែរ ៖

Master Plant for ICT_Kh

 
គោល​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​ក្នុង​វិស័យ​អប់រំ

ឧត្តម​សិក្សា​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ដើរ​តួ​នាំ​មុខ​ផង​និង​ជា​អ្នក​ឆើ្លយ​តប​ផង​ទៅ​នឹង​បាតុភូត​សាកល​ភាវូបនីយកម្ម​។ ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​កម្រិត​ខ្ពស់​នៅ​ តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​មាន​តួនាទី​ជា​គន្លឹះ​ក្នុង​ការ​ជំរុញ​ការ​រីក​លូតលាស់​របស់​ប្រទេស​ នីមួយ​ៗ​។ គំរូ​បទពិសោធ​ជាក់ស្តែង​ធ្លាប់​បាន​កើត​មាន​រួច​មក​ហើយ​ចំពោះ​ប្រទេស​ អភិវឌ្ឍ​ឈាន​មុខ​នា​ពេល​បច្ចុប្បន្ន​។ ​និន្នាការ​សាកល​ភាវូបនីយកម្ម​បាន​នាំមក​នូវ​​កាលានុវត្តភាព​និង​ការ​ប្រឈម​នានា​ចំពោះ​វិស័យ​អប់រំ​កម្ពុជា។ ការ​ប្រឈម​សម្រាប់​ការ​ អប់រំ​ឧត្តមសិក្សា​មាន​ដូចជា​ការ​ពង្រីក​លទ្ធភាព​ ស្រូប​និស្សិត​ចូល​រៀន​ឱ្យ​បាន​ច្រើន​និង​ គ្រប់​ទីកនែ្លង​ ការ​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​ និង​ការ​ផលិត​ចំណេះដឹង​ ដើម្បី​រៀបចំ​កសាង​សង្គម​និង​សេដ្ឋកិច្ច​នៃ​ចំណេះដឹង  ស្វ័យភាព​ និង​គណនេយ្យភាព​។ គ្រឹះស្ថាន​ឧត្តមសិក្សា​ សេរីភាព​នៃ​ការ​សិក្សា​ជាន់​ខ្ពស់​ អភិបាលកិច្ច​ កម្មសិទ្ធិ​បញ្ញា​ គុណ​វុឌ្ឍិវិជ្ជាជីវៈ​ តំបន់​នីយកម្ម​ និង​អន្តរជាតិ​នីយកម្ម​ឧត្តមសិក្សា​ សុទ្ធសឹង​ជា​បញ្ហា​ដែល​យើង​កំពុង​ ប្រឈម​និង​យក​ចិត្ត​ទុកដាក់​គិត​គូរ​ដោះស្រាយ​ពី​ព្រោះ​បញ្ហា​គុណភាព​អប់រំ​ គឺ​ជា​គន្លឹះ​ និង​សំយោគ​បំផុត​។

ការ​អប់រំ​សម្រាប់​គោលដៅ​អភិវឌ្ឍ​ជាតិ​ប្រកប​ដោយ​ចីរភាព​ទាមទារ​ឱ្យ​យើង​យក​ចិត្ត​ទុកដាក់​បនែ្ថម​ទៀត​ដល់​ការ​ជំរុញ​និង​ធើ្វ​ឱ្យ​ប្រសើរ​ឡើង​ដល់​យុទ្ធសាស្ត្រ​អប់រំ​នានា​ និង​ចអភិវឌ្ឍ​សមត្ថភាព​ស្រាវជ្រាវ​ នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ទូទាំង​ប្រទេស​។​បច្ចុប្បន្ន​ដោយ​នៅ​ខ្វះ​ខាត​ ផ្នែក​ធនធាន​ការ​អប់រំ​ គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​កម្ពុជា​ នៅ​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​សំខាន់​ទៅ​លើ​ការ​បង្រៀន​ច្រើន​ជាង​ការ​ស្រាវជ្រាវ​និង​ ផ្តល់​សេវាកម្ម​វិជ្ជាជីវៈ​ជំនាញ​។ ការ​កសាង​វប្បធម៌​ស្រាវជ្រាវ​ក្នុង​វិស័យ​អប់រំ គឺ​ជា​និន្នាការ ​ថ្មី​មួយ​ដែល​ត្រូវ​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​បំផុត​ សំដៅ​ការ​កសាង​ធនធាន​មនុស្ស​កម្រិត​ ខ្ពស់​នៅ​កម្ពុជា ​ដោយ​មាន​គំនិត​ច្នៃ​ប្រឌិត​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ប្រកប​ដោយ​ សមត្ថភាព ​ការ​ត្រិះរិះ​ត្រឹម​ត្រូវ​ និង​សកម្មភាព​ជា​វិជ្ជមាន​។

អាន​អត្ថបទ​ទាំងស្រុង...
 
យុទ្ធសាស្ត្រ និង​គោលនយោបាយ​បចេ្ចកវិជ្ជា​ពត៌មាន​ក្នុងវិស័យអប់រំនៅ​កម្ពុជា

ឯកសារ​នេះ​មាន​តែ​ជា​ភាសាអង់គ្លេស

 
<< ចាប់ផ្ដើម < មុន 1 2 បន្ទាប់ > ចុងក្រោយ >>

ទំព័រ​ទី 1 ​ទាំងអស់ 2 ទំព័រ