| ផែនការគោលសម្រាប់អភិវឌ្ឍការស្រាវជ្រាវក្នុងការអប់រំ ២០១១-២០១៥ |
|
ផែនការគោលសម្រាប់អភិវឌ្ឍការស្រាវជ្រាវក្នុងវិស័យអប់រំត្រូវបានបង្កើតឡើងដោយ ផ្អែកលើយុទ្ធសាស្រ្តទាំងប្រាំពីរដែលមានចែងក្នុងគោលនយោបាយស្តីពីការអភិវឌ្ឍការស្រាវជ្រាវក្នុងវិស័យអប់រំ និងជាផ្នែកមួយនៃការអនុវត្តច្បាប់ស្តីពីការអប់រំនៅកម្ពុជា ។ ផែនការគោលនេះបង្ហាញពីសកម្មភាពនិងកម្មវិធីសម្រាប់អភិវឌ្ឍ ការស្រាវជ្រាវដើម្បីធានាគុណភាព និងប្រសិទ្ធភាពវិស័យអប់រំឧត្តមសិក្សាព្រមទាំងផ្តល់ការលើកទឹកចិត្តដល់គ្រឹះស្ថានស្រាវជ្រាវនិងគ្រឹះស្ថានឧត្តមសិក្សា សាស្រ្តាចារ្យ និងនិស្សិតក្នុងការអភិវឌ្ឍវប្បធម៌ និង គុណវុឌ្ឍិនៃការស្រាវជ្រាវ តាមរយៈការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនជាពិសេសកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័នជាតិនិង អន្តរជាតិលើគម្រោងអាទិភាពដែលនឹងនាំមកនូវអត្ថប្រយោជន៏សម្រាប់ប្រទេសជាតិ និងពិភពលោកទាំងមូល ។ ផែនការគោលនេះជាយន្តកាជំរុញការភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានឧត្ដមសិក្សា និង វិស័យ ផលិត កម្មសេវាកម្ម ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់កំណត់ គោលដៅនៃការអប់រំ និងសម្រាប់ឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃទីផ្សារការងារ។ ទំនាក់ទំនងដែលកើតចេញពីផែនការគោលនេះនឹងជួយអភិវឌ្ឍវិស័យអប់រំនិង សេដ្ឋកិច្ចប្រទេសកម្ពុជាស្របតាមយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទីពីររបស់រាជរដ្ឋាភិបាល ។ ក្រសួងអប់រំ យុវជន និងកីឡាសង្ឃឹមយ៉ាងមុតមាំថា អង្គភាព ស្ថាប័នពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍនានានឹងចូលរួមជួយគាំទ្រការអនុវត្តផែនការគោលនេះឱ្យទទួលបានជោគជ័យ ។
ទាញយកឯកសារ ឯកសារជាភាសាអង់គ្លេស ៖
ឯកសារជាភាសាខ្មែរ ៖
|


