គោល​នយោបាយ និង​​​យុទ្ធ​សាស្រ្ដ

គោល​នយោបាយ​ស្តីពី ​សៀវភៅ​សិក្សា​ និង​មគ្គុទេសក៍​សម្រាប់​ការអភិវឌ្ឍ​សៀវភៅ​សិក្សា​គោល

     វិស័យ​អប់រំ​​ ជា​វិស័យ​គន្លឹះ​មួយ​រួមចំណែក​យ៉ាងខ្លាំង​ក្នុង​ការអភិវឌ្ឍ​សង្គម...

 ផែនការ​គោលបច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ក្នុង​វិស័យ​អប់រំ

     ចក្ខុវិស័យ​រយៈពេល​វែង​របស់​ក្រសួង​អប់រំ...

ផែន​ការ​យុទ្ឋសាស្រ្ត​វិស័យអប់រំ​ឆ្នាំ ២០០៩-២០១៣

       ដើម្បី​ធានា​សង្គតិភាព​នៃ​ឋានានុក្រម​...

គោល​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​ក្នុង​វិស័យ​អប់រំ

ឧត្តម​សិក្សា​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ដើរ​តួ​នាំ​មុខ​ផង​និង​ជា​អ្នក​ឆើ្លយ​តប​ផង​ទៅ​នឹង​បាតុភូត​សាកល​ភាវូបនីយកម្ម​។...

គោល​នយោបាយ​សុខភាពសិក្សា

ទាញយកឯកសារ ឯកសារភាសាអង់គ្លេស ៖ គោលនយោបាយសុខភាពសិក្សា...

គោល​នយោបាយ​ស្តី​អំពី​ជំងឺ​អេសដ័

អត្ថបទនេះមាន​តែជា​​ភាសា​អង់គ្លេស ។

គោល​នយោបាយ​​ស្ដី​អំពី​ ការ​អប់រំ​​​កុមារ​​ពិការ

ឯកសារ​​នេះ​មាន​តែ​ជា​ភាសាអង់គ្លេស ។

គោល​នយោបាយ​កុមារ​មេត្រី

Download File : Policy on Child Friendly Schools អត្ថបទនេះមានតែជាភាសាអង់គ្លេស...
Joomla Templates and Joomla Extensions by ZooTemplate.Com
គោល​នយោបាយ​ស្តីពី ​សៀវភៅ​សិក្សា​ និង​មគ្គុទេសក៍​សម្រាប់​ការអភិវឌ្ឍ​សៀវភៅ​សិក្សា​គោល
គោល​នយោបាយ​ស្តីពី​សៀវភៅ​សិក្សា​ និង​មគ្គុទេសក៍​សម្រាប់​ការអភិវឌ្ឍ​សៀវភៅ​សិក្សា​គោល     

វិស័យ​អប់រំ​​ ជា​វិស័យ​គន្លឹះ​មួយ​រួមចំណែក​យ៉ាងខ្លាំង​ក្នុង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ ពិសេស​ការអភិវឌ្ឍ​ធនធាន​មនុស្ស។ ដោយ​សង្គម​មាន​ការអភិវឌ្ឍ​លើ​គ្រប់វិស័យ ក្រសួង​អប់រំ យុវជន និង​កីទ្បា បាន​យក​ចិត្ត​ទុកដាក់​ជា​ចម្បង​ក្នុង​ការអភិវឌ្ឍ និង​ផ្គត់ផ្គង់​សៀវភៅ​សិក្សា​គោល​ ព្រមទាំង​ឯកសារ​អំណាន​ផ្សេងៗ​ដែល​បម្រើ​ឱ្យ​ការអប់រំ​នៅ​តាម​សាលារៀន​ចំណេះ​ទូទៅ​ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្រិត​អប់រំ​មូលដ្ឋាន និង​​មធ្យម​សិក្សា​ទុតិយភូមិ​ប្រកប​ដោយ​ចីរភាព។

ផ្អែក​លើ​គោល​នយោបាយ​សម្រាប់​អភិវឌ្ឍ​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​ និង​អនុវត្ត​តាម​ផែនការ​ផ្គត់ផ្គង់​សៀវភៅ​សិក្សា​គោល​ដល់​សិស្ស​ដោយ​ឥតគិតថ្លៃ​តាម​អត្រា​ផលធៀប​សៀវភៅ និង​សិស្ស​ គឺ​១:១​ នៅ​កម្រិត​អប់រំ​មូលដ្ឋាន និង​១:២ ​នៅ​មធ្យម​សិក្សា​ទុតិយភូមិ។ ដោយ​ទ្បែក​ក្រសួង​នៅ​តែ​បន្ត​អនុវត្ត​អត្រា​ថេរ​១:១​ សម្រាប់​សិស្ស​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ខេត្ត​ដាច់ស្រយាល។

នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​សហការ​ជា​មួយ​គម្រោង​លើក​កម្ពស់​គុណភាព​អប់រំ​ (EEQP/ADB Grant No. 0090 CAM (SF)) បាន​អភិវឌ្ឍ​ឯកសារ គោល​នយោបាយ​ស្តី​ពី​ការ​អភិវឌ្ឍ​សៀវភៅ​សិក្សា​ និង​មគ្គុទ្ទេស​ក៍​សម្រាប់​ការអភិវឌ្ឍ​សៀវភៅសិក្សា​គោល​ទ្បើង​ ដើម្បី​ធានា​ឱ្យបាន​ការផ្គត់ផ្គង់​ប្រកប​ដោយ​ចីរភាព និង​សម្បូរ​បែប ព្រម​ទាំង​ផ្តល់​ឱកាស​ដល់​វិស័យ​ឯកជន​ចូលរួម​ប្រកូត​ប្រជែង​ និង​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​សៀវភៅ​គោល និង​ឯកសារ​ផ្សេងៗ​បម្រើ​ដល់​ការ​អប់រំ​នៅ​កម្ពុជា។

ក្នុង​នាម​ក្រសួង​អប់រំ យុវជន និង​កីទ្បា ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​គម្រាង​លើក​កម្ពស់​គុណភាព​អប់រំ​ និង​ក្រុម​ការងារ​នៃ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា​ដែល​បាន​ខិតខំ​អភិវឌ្ឍ​ឯកសារ​ដ៏​មានតម្លៃ​នេះ ដើម្បី​លើក​កម្ពស់​ការអភិវឌ្ឍ និង​ផ្គត់ផ្គង់​សៀវភៅសិក្សា​គោល​ឪ្យមាន​ប្រសិទ្ឋភាព​ខ្ពស់។

 

សូម​ទាញ​យកឯកសារ ៖

icon គោល​នយោបាយ​ស្តីពី​សៀវភៅ​សិក្សា​ និង​មគ្គុទេសក៍​សម្រាប់​ការអភិវឌ្ឍ​សៀវភៅ​សិក្សា​គោល (448.2 kB)