គោល​នយោបាយ និង​​​យុទ្ធ​សាស្រ្ដ

គោល​នយោបាយ​ស្តីពី ​សៀវភៅ​សិក្សា​ និង​មគ្គុទេសក៍​សម្រាប់​ការអភិវឌ្ឍ​សៀវភៅ​សិក្សា​គោល

     វិស័យ​អប់រំ​​ ជា​វិស័យ​គន្លឹះ​មួយ​រួមចំណែក​យ៉ាងខ្លាំង​ក្នុង​ការអភិវឌ្ឍ​សង្គម...

 ផែនការ​គោលបច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ក្នុង​វិស័យ​អប់រំ

     ចក្ខុវិស័យ​រយៈពេល​វែង​របស់​ក្រសួង​អប់រំ...

ផែន​ការ​យុទ្ឋសាស្រ្ត​វិស័យអប់រំ​ឆ្នាំ ២០០៩-២០១៣

       ដើម្បី​ធានា​សង្គតិភាព​នៃ​ឋានានុក្រម​...

គោល​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​ក្នុង​វិស័យ​អប់រំ

ឧត្តម​សិក្សា​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ដើរ​តួ​នាំ​មុខ​ផង​និង​ជា​អ្នក​ឆើ្លយ​តប​ផង​ទៅ​នឹង​បាតុភូត​សាកល​ភាវូបនីយកម្ម​។...

គោល​នយោបាយ​សុខភាពសិក្សា

ទាញយកឯកសារ ឯកសារភាសាអង់គ្លេស ៖ គោលនយោបាយសុខភាពសិក្សា...

គោល​នយោបាយ​ស្តី​អំពី​ជំងឺ​អេសដ័

អត្ថបទនេះមាន​តែជា​​ភាសា​អង់គ្លេស ។

គោល​នយោបាយ​​ស្ដី​អំពី​ ការ​អប់រំ​​​កុមារ​​ពិការ

ឯកសារ​​នេះ​មាន​តែ​ជា​ភាសាអង់គ្លេស ។

គោល​នយោបាយ​កុមារ​មេត្រី

Download File : Policy on Child Friendly Schools អត្ថបទនេះមានតែជាភាសាអង់គ្លេស...
Joomla Templates and Joomla Extensions by ZooTemplate.Com
 ផែនការ​គោលបច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ក្នុង​វិស័យ​អប់រំ

    

ចក្ខុវិស័យ​រយៈពេល​វែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា (អយក) គឺ "កសាង និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព និង​គុណធម៌​ប្រសើរ​បំផុត​លើ​គ្រប់​ផ្នែក ដើម្បី​កសាង​សង្គម​កម្ពុជា​ឲ្យ​ក្លាយ​ជា​សង្គម​រីកចម្រើនផ្អែកលើ​ចំណេះដឹង និង​ចំណេះ​ធ្វើ​ជា​មូលដ្ឋាន"  ។

ស្របតាម​ចក្ខុ​វិស័យ​​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០០៩-២០១៣ ក្រសួង អយក បាន​ផ្ដួចផ្ដើម​បញ្ចូល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មាន និងសារ​គមនាគមន៍ (បពស) ឲ្យ​​កាន់តែ​ទូលំទូលាយ ។ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការអប់រំ​សម្រាប់​​ទាំងអស់​គ្នា​នៅ​គ្រប់​កម្រិត​​សិក្សា និង​ដើម្បី​កសាង​កម្លាំង​​​ពលករប្រកប​ដោយ​​សមត្ថ​ភាព​ខាង​បច្ចេកវិទ្យា និង​សមត្ថភាព​វិភាគ​ពិចារណា​ជូន​ប្រទេសជាតិ ។

នៅ​ឆ្នាំ ២០០៣ ក្រសួង អយក បាន​ផ្ដើម​ដំណើរការ​កសាង​គោលនយោបាយ​សំដៅ​កែ​លម្អ​គុណភាព​អប់រំ​តាមរយៈ​ការ​ប្រើប្រាស់ បពស ។ នៅ​ខែ​មករា ឆ្នាំ ២០០៥​ ក្រសួង​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ឯកសារ "គោលនយោបាយ និង​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មាន និង​សារ​គមនាគមន៍​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា" ។ ឯកសារ​គោលនយោបាយ​នេះ ត្រូវ​បាន​ចាត់ទុកជា​គោលនយោបាយ​ជាតិ​សម្រាប់​តម្រង់​ទិសដៅ​ការប្រើប្រាស់​បច្ចេកវិទ្យា​​ព័ត៌មាន និង​សារ​គមនាគមន៍​ក្នុង​វិស័យ​អប់រំ ហើយ​ឯកសារ​​​នេះ ក៏បាន​កំណត់​នូវ​សកម្មភាព​ចម្បង​ៗ​ដែលក្រសួង​ អយក ត្រូវ​បំពេញ ដើម្បី​ឲ្យ​​ការ​ធ្វើ​សមាហរណកម្ម​​បច្ចេកវិទ្យា​​ទាំងនេះ​​ក្នុង​ការ​រៀន និង​បង្រៀន​នៅ​គ្រប់​អនុ​វិស័យ​អប់រំ​​​អាច​សម្រេច​ទៅ​បាន​ដោយ​ជោគជ័យ ។

ក្រោម​​ជំនួយ​បច្ចេកទេស​របស់​អង្គការ​យូណេស្កូ​ កិច្ចការ​កសាង​ឯកសារ "ផែនការ​គោល​ស្ដី​ពី​បច្ចេកវិទ្យា ព័ត៌មាន និង​សារ​គមនាគមន៍​ក្នុង​វិស័យ​អប់រំ ២០០៩‑២០១៣" បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ២០០៧ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាលារៀន​បើកចំហ ដែល​ជា​កម្មវិធី​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​មហិច្ឆតា​មួយ​រវាង ក្រសួង អយក និង​វិទ្យាស្ថាន​បើកទូលាយ ។ កម្មវិធី​នេះ​សំដៅ​កសាង​ផែនការ​ប្រើប្រាស់ បពស នា​ពេល​អនាគត​នៅ​ក្នុង​ក្រសួង​ អយក ដោយ​ចាប់ផ្ដើម​ពី​ការអភិវឌ្ឍ​កម្មវិធី​សិក្សា ការ​បណ្ដុះបណ្ដាល​គ្រូ និង​ការ​ធ្វើ​វិក្រឹតការ​គ្រូ​បង្រៀន​ ការសិក្សា​វិភាគ​ពី​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ត្រៀម​រៀបចំ​រចនាសម្ព័ន្ធ និង​យន្តការ​ដែល​ក្រសួង​ត្រូវការ​ជា​ចាំបាច់ ការ​បណ្ដុះបណ្ដាល​មន្ត្រី​ក្រសួង ការ​ត​ភ្ជាប់​បណ្ដាញ និង​ការ​អភិវឌ្ឍ​មាតិកា​អប់រំ​សម្រាប់​ការ​បង្រៀន​ទៅតាម​សាលារៀន និង​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន ។ កម្មវិធី​នេះ ក៏​មាន​បញ្ចូល​នូវ​ការសិក្សា​ស្រាវជ្រាវ​ពី​បច្ចេកវិទ្យា​ដែល​សក្ដិសម​នឹង​ការប្រើប្រាស់​នៅ​តាម​ថ្នាក់រៀន​នៅ​កម្ពុជា ដោយ​ផ្ដោត​ការ​ចាប់អារម្មណ៍​ជា​ពិសេស​ទៅ​លើ​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​តិចតួច ដើម្បី​ឲ្យ​​ការ​ប្រើប្រាស់​មាន​និរន្តរភាព ។
ផែនការ​គោល​នេះ​បែងចែក​ការងារ​ជា​ប្រាំ​ផែន​សំខាន់​ៗ​គឺ ៖ ការ​អប់រំ​ចំណេះ​ទូទៅ ការ​អប់រំ​​ឧត្ដម​សិក្សា ការ​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន ការ​អប់រំ​ក្រៅ​ប្រព័ន្ធ និង​ការ​អប់រំ​មិន​ផ្លូវការ និង​ការ​គ្រប់គ្រង បពស ​នៅ​ថ្នាក់់​ក្រសួង ។ ផែន​នីមួយៗ​សុទ្ធ​តែ​មាន​វត្ថុបំណង​ដ៏​មាន​មហិច្ឆតា ប៉ុន្តែ​វត្ថុបំណង​ទាំងនេះ​អាច​នឹង​សម្រេច​បាន​ក្នុង​រយៈពេល ៥​ឆ្នាំ ។

 

ទាញ​យក​ឯកសារ

ឯកសារ​ជា​ភាសា​អង់គ្លេស

Master Plant for ICT_En

ឯកសារ​ជា​ភាសា​ខ្មែរ ៖

Master Plant for ICT_Kh