សេចក្ដី​ប្រកាស​ព័ត៌មាន​​ស្ដីពី ​គម្រោង​អប់រំ​សុខភាព​ភ្នែក​​​ទៅតាម​សាលា​បឋម​សិក្សា​

នៅ​ទី​ស្ដីការ​ក្រ​សួង​អប់រំ​ យុវជន​ និង​កីឡា​ នា​ព្រឹក​ថ្ងៃ​ទី​ ០៦​ ខែ​មេសា​ ឆ្នាំ​២០១២​ បាន​រៀប​ចំ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ ស្ដីពី​គម្រោង​អប់រំ​សុខភាព​ភ្នែក​ ទៅតាម​ សាលាបឋម​សិក្សា​ រវាង​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ និង​អង្គការមូលនិធិ​ហ្រេ្វដ​ហូឡូ​ ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្ដម​ អ៊ឹម​ សិទ្ធី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​លោកស្រី​ វើរ៉ុននីកា​ ប៊ែល​ (VERONICA BELL) នាយក​ស្ដីទី​កម្មវិធី​អន្តរជាតិ​នៃ​អង្គការ​មូលនិធិ​ហ្រេ្វដ​ហូឡូ​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ ១.០១៤.៦៨៤​ ដុល្លារ​អាមេរិក​ (មួយ​លាន​មួយ​ម៉ឺន​បួន​ពាន់​ប្រាំមួយ​រយ​ប៉ែត​សិប​បួន​ដុល្លារ​អាមេរិក​) សម្រាប់​ការ​អនុវត្ត​​គម្រោង​រយៈ​ពេល​ ៤​ឆ្នាំ​ គឺ​ចាប់​ពី​ឆ្នាំ២០១២​ ដល់​ឆ្នាំ​២០១៥​។

 

កិច្ច​សហប្រតិបត្តិការ​នេះ​ គឺ​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ពិសេស​សុខភាព​សិក្សា​នៅ​តាម​សាលា​បឋម​សិក្សា​ក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​កំពង់ស្ពឺ​ ខេត្ត​កំពង់ឆ្នាំង​ ខេត្ត​កំពង់ធំ​ ខេត្ត​កណ្ដាល​ និង​ខេត្ត​ព្រៃវែង​ ដោយ​ផ្ដល់​នូវ​ចំណេះ​ដឹង​ផ្នែក​សុខភាព​ភ្នែក​ និង​បង្ការ​ភាព​ខ្សោយ​ភ្នែក​។

 

ការ​អនុវត្ត​គម្រោង​ និង​ផ្ដោត​សំខាន់​​ទៅលើ​ការ​អភិវឌ្ឍ​ឯកសារ​បង្រៀន​ និង​រៀន​ ការ​បំប៉ន​គ្រួ​ឧទ្ទេស​​ថ្នាក់​ជាតិ​ គ្រូ​ឧទ្ទេស​ថ្នាក់​ក្រោម​ជាតិ​ ព្រម​ទាំង​បំប៉ន​គ្រួ​បង្រៀន​ និង​រៀន​នៅ​តាម​សាលា​បឋមសិក្សា​ក្នុង​ខេត្ត​ទាំង​៥​ ចំនួន​១២ ៣០០​នាក់​ សម្រាប់​បង្រៀន​បន្ត​ដល់​សិ​ស្សា​នុ​សិស្ស​ចំនួន​  ៦៥០​ ០០០ នាក់។​ តាម​រយៈគម្រោង​នេះ​ ពិត​ជា​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​ភ្នែក​ ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ជាតិ​ ស្ដី​ពី​សុខភាព​ភ្នែក​ នៃ​ក្រសួង​សុខាភិបាល​ និង​ជា​ការ​ចូល​រួម​ចំណែក​គាំ​ទ្រ​ដល់​ការ​លប់​បំបាត់​នូវ​ភាព​ខ្សោយ​ភ្នែក​។

 

ទាញ​យក​សេចក្ដី​ប្រកាស​ព័ត៌មាន​លម្អិត ៖

icon សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពី​គម្រោង​អប់រំ​សុខភាព​ភ្នែក​ទៅ​តាម​​សាលា​បឋម​ (213.27 kB)

 

កិច្ច​សហប្រតិបត្តិការ​នេះ​ គឺ​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​

នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ពិសេស​សុខភាព​សិក្សា​នៅ​តាម​សាលា​បឋម​សិក្សា​ក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​

កំពង់ស្ពឺ​ ខេត្ត​កំពង់ឆ្នាំង​ ខេត្ត​កំពង់ធំ​ ខេត្ត​កណ្ដាល​ និង​ខេត្ត​ព្រៃវែង​ ដោយ​ផ្ដល់​នូវ​ចំណេះ​ដឹង​ផ្នែក​

សុខភាព​ភ្នែក​ និង​បង្ការ​ភាព​ខ្សោយ​ភ្នែក​។

 
សេចក្តី​ប្រកាស​ព័ត៌មាន ស្ដី​អំពី​ពិធី​ប្រារព្ធ​សន្និបាត​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា ២០១០-២០១១ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​សិក្សា ២០១១-២០១២

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រារព្ធ​សន្និបាត​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា ២០១០-២០១១ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​សិក្សា ២០១១-២០១២ រយៈ​ពេល ៣​ថ្ងៃ ចាប់​បី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ២២ ខែ មីនា ឆ្នាំ ២០១២ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។ ពិធី​នេះ មាន​ការ​អញ្ជើញ​ចូល​រួម​មក​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្ត្រី​អប់រំ​គ្រប់​លំដាប់​ថ្នាក់ ប្រតិភូ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត គណៈអភិបាល​រាជធានី ខេត្ត អង្គការ​ជាតិ-អន្តរជាតិ ដៃ​គូ​អភិវឌ្ឍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​ចំនួន​សរុប ១១០០​នាក់ ។

 

គោល​បំណង​សំខាន់​នៃ​សន្និបាត​នេះ គឺ​បង្ក​លក្ខណៈ និង​ផ្ដល់​ឱកាស​ឲ្យ​មន្ត្រី​អប់រំ យុវជន និង​កីឡា និង​ ដៃ​គូ​អភិវឌ្ឍ បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​វាយ​តម្លៃ​វឌ្ឍនភាព បញ្ហា​ប្រឈម ធៀប​នឹង​ចំណុច​ដៅ​ដែល​មាន​ចែង​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​វិស័យ​អប់រំ ដោយ​លើក​ឡើង​នូវ​អនុសាសន៍​ថ្មី និង​វិធាន​ការ​ថ្មី​ជា​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្ត​បន្ត​នា​ឆ្នាំ​សិក្សា ២០១១-២០១២ ។

 

ទន្ទឹម​នឹង​នេះ មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ នឹង​ធ្វើបទ​បង្ហាញ​ពី​គោល​នយោបាយ ចក្ខុវិស័យ ​យុទ្ធសាស្ត្រ និង​បទ​ពិសោធ​ល្អៗ ដែល​អង្គភាព​បាន​ចូល​រួម​អនុវត្ត​កន្លង​មក ដើម្បី​ចែក​រំលែក និង​បាន​ជា​ទុន​យក​ទៅ​អនុវត្ត​ឲ្យ​បាន​ល្អ​ថែម​ទៀត សំដៅ​រួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​២​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៤ នៃ​រដ្ឋសភា ។

 

ទាញ​យក​សេចក្ដី​ជូន​ដំណឹង​លម្អឹត ៖

icon សេចក្តី​ប្រកាស​ព័ត៌មាន ស្ដី​អំពី​​ពិធី​ប្រារព្ធ​សន្និបាត​អប់រំ ​ឆ្នាំ​សិក្សា ២០១១-២០១២ (219.26 kB)

 
សេចក្ដី​ប្រកាសព័ត៌មាន ការប្រារព្ធ​ពិធី​ប្រគល់ទោចក្រយានយន្ត ជូនដល់ខេត្តគោលដៅទាំង៦

សេចក្ដី​ប្រកាស​ព័ត៌មាន

នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ វេលា​ម៉ោង ៨:៣០ នាទី ព្រឹក នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ ខេត្ត​បន្ទាយមានជ័យ មាន​ប្រារព្ធ​ពិធី​ប្រគល់​ទោចក្រយានយន្ត​ជូន​ដល់​ខេត្ត​គោលដៅ​ទាំង ៦ ក្រោម​អធិបតីភាព ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ឯកឧត្ដម​អគ្គរដ្ឋទូត Jean-Franois Cautain ប្រធាន​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​រាជការ ដៃ​គូ​អភិវឌ្ឍ​វិស័យ​អប់រំ សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា ស្ថានទូត​ស៊ុយអែត និង​អង្គការ​យូនីសេហ្វ គរុសិស្ស និង​សិស្សានុសិស្ស ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំងមូល ដែល​មាន​ចំនួន​សរុប ៣៤២ នាក់ ។

 

ទាញយកសេចក្ដីជូនដំណឹងលម្អិត ៖

icon សេចក្តី​ប្រកាស​ព័ត៌មាន​ពិធី​ប្រគល់​ទោចក្រយានយន្ត (378.47 kB)

 
សេចក្តីប្រកាសព័ត៌មាន

តបតាម​ការ​អញ្ជើញ​របស់​ក្រសួងអប់រំ យុវជន និងកីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម Masaharu NAKAGAWA រដ្ឋមន្រ្តី​ក្រសួងអប់រំ​ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា នៃ​ប្រទេស​ជប៉ុន ​បាន​ដឹកនាំ​គណៈប្រតិភូ មក​ទស្សនៈកិច្ច​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​បី​ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២  ខែ មករា  ឆ្នាំ ២០១២។​​​


គណៈប្រតិភូ​បាន​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម  អ៊ឹម សិទ្ធី​​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​វេលា ម៉ោង ៣ រសៀល នាថ្ងៃទី ១១ ខែ មករា  ឆ្នាំ ២០១២ នៅ​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ ការងារ ដែល​ជា​សក្ខីភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និត និង​ជាមិត្តភាព​ សាមគ្គីភាព​ និង​ការយោគយល់​គ្នា​ទៅវិញ​ទៅមក លើ​វិស័យអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា រវាង​ប្រទេសជាតិ​ទាំងពីរ កម្ពុជា-ជប៉ុន ឲ្យ​កាន់​តែ​មាន​ការរីកចម្រើន​ឡើង​ថែមទៀត ។


ក្នុង​ការស្នាក់​នៅ​ប្រទេស​កម្ពុជា  ឯកឧត្តម Masaharu NAKAGAWA រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ នៃ​ប្រទេស​ជប៉ុន និង​គណៈប្រតិភូ​ បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត  ប្រាសាទបាយ័ន និង​ទស្សនា​គ្រឹះស្ថានសិក្សា​ និង​រមណីយដ្ឋាន មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ សំដៅ​លើក​កំពស់​តួនាទី​វិស័យ អប់រំ-វប្បធ៌ម ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ។


ឯកឧត្តម អ៊ឹម សិទ្ធី​​ រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និង​កីឡា​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ ឯកឧត្តម​ Masaharu NAKAGAWA រដ្ឋមន្រ្តី​ក្រសួងអប់រំ​ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា និង​គណៈប្រតិភូ​ ដែល​បាន​បន្ត​យក​ចិត្ត​ទុកដាក់ និង​ជួយគាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​សម្រេច​បាន​ផែនការ​អភិវឌ្ឍន៍​ជាតិ ​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា និង​គោលដៅ អភិវឌ្ឍន៍​សហស្សវត្ស​នា​ពេល​ខាង​មុខ ។
                                                                      
ធ្វើ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១២

 

តំណ ៖ សុន្ទរកថា​ស្វាគមន៍​របស់ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា