គម្រោង​លើក​កម្ពស់​គុណភាព​អប់រំ

គោលដៅ
គម្រោង​មាន​គោលដៅ​ពង្រឹង​គុណភាព​នៃ​ការអប់រំ​នៅ​តាម​សាលារៀន​ ដោយ​ផ្តោត​ការ​គាំទ្រ​ដ៏​ប្រយ័ត្នប្រយែង​ចំពោះ​ការអភិវឌ្ឍ​និង ការ​គ្រប់គ្រង​ប្រព័ន្ធ​អប់រំ (២) ការ​អភិវឌ្ឍ​វិជ្ជាជីវៈ គ្រូបង្រៀន (៣) ការ​ពង្រឹង​ការអប់រំ​នៅ​មធ្យមសិក្សា ។
ឥទ្ធិពល
ឥទ្ធិពល​នៃ​គម្រោង នឹង​គឺ​ជា​កំណើន​ចំនួន​ប្រជាជន​ដែល​បាន​ទទួល ការអប់រំ​និង​មាន​ជំនាញ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ក្នុង​គ្រប់​មជ្ឈដ្ឋាន ទាំង​អស់​នៃ​ប្រជាជន​កម្ពុជា ជាពិសេស សិស្ស​នារី​និង​សិស្ស​មក​ពី​តំបន់ ដាច់​ស្រយាល​និង​តំបន់​ជួប​ការ​លំបាក ។
លទ្ធផល
លទ្ធផល​របស់​​គម្រោង នឹង​គឺ​ជា​​ការ​លើក​​ស្ទួយ​គុណភាព​ និង​សមធម៌​នៃ​ការ​អប់រំ​នៅ​កម្ពុជា​ ជា​មួយ​ការ​អប់រំ​នៅ​មធ្យមសិក្សា កាន់​តែ​មាន​ប្រសិទ្ធភាព សមត្ថភាព​គ្រូបង្រៀន​កាន់​តែ​ប្រសើរ​ឡើង  និង​ប្រព័ន្ធ​គ្រប់គ្រង​អប់រំ​កាន់​តែ​រឹងមាំ​ឡើង ។

 

រចនា​សម្ព័ន្ធ​គ្រប់គ្រង​គម្រោង
កាលបរិច្ឆេទ​ចាប់​ផ្តើម​គម្រោង EEQP គឺ​ថ្ងៃ​ទី ១៥ ខែ កញ្ញា ឆ្នាំ ២០០៨ ។
គម្រោង​នេះ​ត្រូវ​បាន​ដឹក​នាំ​ដោយ​គណៈកម្មាធិការ​ដឹក​នាំ គម្រោង (PSC) មួយ និង គ្រប់គ្រង​ដោយ​ក្រុម​មន្ត្រី គ្រប់គ្រង​គម្រោង (PMS) មួយ ដែល​រួម​មាន​នាយក គម្រោង​មួយ​រូប ប្រធាន​គម្រោង​មួយ​រូប និង មន្ត្រី​ជំនួយ​មួយ​ចំនួន ។

 រចនា​សម្ព័ន្ធ​គ្រប់គ្រង​

















សមាសភាគ​ទី ១ ៖ ការគ្រប់គ្រង​ និង​ការអភិវឌ្ឍ​ប្រព័ន្ធ​អប់រំ
លទ្ធផល​រំពឹង​ទុក

១.  ការ​យល់ដឹង​អំពី​ច្បាប់​ស្ដី​ពី​ការ​អប់រំ និង គោលនយោបាយ បញ្ជ្រាប​យ៉េនឌ័រ​របស់​ក្រសួងអប់រំ យុវជន និង កីឡា
២.  ក្របខ័ណ្ឌ​គោលនយោបាយ​សម្រាប់​ការងារ​គ្រប់គ្រង​និង ការអប់រំ​គ្រូ​បង្រៀន
៣.  ការពិនិត្យ​ឡើង​វិញ​លើ​តួនាទី​ និង​មុខងារ​នៃក្រសួងអប់រំ យុវជន និង កីឡា នៅ​រដ្ឋបាល​ថ្នាក់​កណ្តាល រាជធានី-ខេត្ត ស្រុក-ខ័ណ្ឌ និង សាលារៀន
៤.  ការ​ពង្រឹង​វិទ្យាស្ថានជាតិអប់រំ
៥.  ពង្រឹង​ប្រព័ន្ធ​ពត៌មាន​នៅ​ថ្នាក់ជាតិ រាជធានី-ខេត្ត ស្រុក-ខ័ណ្ឌ និង សាលារៀន
៦.  ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ពិនិត្យ​តាមដាន​ និង​ប្រព័ន្ធ​ធានា​គុណភាព​នៅ​តាម​សាលារៀន​និង​សាលា​គរុកោសល្យ
៧. ការ​កែលំអ​សមត្ថភាព​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធីសិក្សា និង ក្រុម​ប្រឹក្សា​អនុម័ត​សម្ភារ​អប់រំ ។

សមាសភាគ​ទី ២ ៖ ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គ្រូបង្រៀន
លទ្ធផល​រំពឹង​ទុក

១.  ការ​លើក​កម្ពស់​សមត្ថភាព​គ្រប់គ្រង​នៃ​ស្ថាប័ន​បណ្ដុះបណ្ដាល​គ្រូ
២.  ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សម្ភារ​រូបវ័ន្ត រួម​ទាំង ICT នៅ​តាម ស្ថាប័ន​បណ្តុះបណ្តាល​គ្រូ
៣.  ការ​បង្កើន​ការ​ចូល​រៀន​របស់​គរុសិស្ស​នារី​និង​គរុសិស្ស​មក​ពី តំបន់​ជួប​ការលំបាក​នៅ​សាលា​គរុកោសល្យ​រាជធានី-ខេត្ត និង វិទ្យាស្ថាន​ជាតិអប់រំ
៤.  ការ​បង្កើន​សមត្ថភាព​និង​បំណិន​គ្រូឧទ្ទេស​នៅ​​ក្នុង​កម្មវិធី បណ្ដុះបណ្ដាល​​គ្រូ
៥.  ការ​បង្កើន​សមត្ថភាព​និង​បំណិន​គ្រូបង្រៀន​នៅ​មធ្យមសិក្សា
៦.  ណែនាំ​ឱ្យ​ចេះ​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ សម្រាប់​ការងារ​បណ្តុះបណ្តាល​គ្រូ ។


សមាសភាគ​ទី ៣ ៖ ការ​ពង្រឹង​ការអប់រំ​នៅ​មធ្យមសិក្សា
លទ្ធផល​រំពឹង​ទុក

១.  ផែនការ​អភិវឌ្ឍន៍​អប់រំ​មធ្យមសិក្សា
២.  ការ​ពង្រឹង​បណ្ដាញ​សាលារៀន​មធ្យមសិក្សា ការគ្រប់គ្រង​សាលារៀន និង ការ​ធ្វើ​ផែនការ​កែ​លំអ​សាលារៀន
៣.  ការ​បង្កើន​ការ​ចូល​រៀន​របស់​សិស្ស​នារី និង កុមារ​មក​ពី តំបន់​ដាច់​ស្រយាល​និង​តំបន់​ជួប​ការ​លំបាក
៤.  ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សម្ភារ​រូបវ័ន្ត​សាលា​មធ្យមសិក្សា
៥.  កម្មវិធី​សិក្សា​តាម​ផ្នែក​ជា​អាទិភាព រួម​ទាំង  ICT ត្រូវ​បាន​អភិវឌ្ឍ និង​ប្រើប្រាស់​ក្នុង​សាលា​មធ្យម​សិក្សា
៦.  ការ​ផ្គត់ផ្គង់​សៀវភៅ​សិក្សា​គោល និង​សៀវភៅ​គ្រូ​ដល់ សាលា​មធ្យម​សិក្សា​ទុតិយភូមិ​ទាំង​អស់
៧. ការ​វាយ​តម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស​នៅ​មធ្យម​សិក្សា គឺ​ផ្អែក​លើ​ស្តង់ដារ​កម្មវិធី​សិក្សា ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាញ​យក​ឯកសារ​ខាង​ក្រោម ៖

ឯកសារ​ជា​ភាសា​អង់គ្លេស ៖ EEQP Brochure-English

ឯកសារ​ជា​ភាសា​ខ្មែរ ៖ EEQP Brochure-Khmer

អាន​អត្ថបទ​ទាំងស្រុង...
 
Higher Education Quality and Capacity Improvement Project (HEQCIP)

The higher education system in Cambodia has changed greatly over the past 10 years as the number of private universities has grown considerably. On the one hand, this development has expanded the opportunities for a large pool of students to further their education; on the other hand, it has highlighted the significant and complex challenges faced by the overall system of higher education and individual universities, both public and private, during this period of rapid growth. While the establishment in 2003 of the Accreditation Committee of Cambodia (ACC) introduced much-needed elements of quality assurance into the system, the management of higher education in the country remains difficult and needs to be clarified and strengthened across several key dimensions, including the strengthening of institutional and organizational capacity. It is most urgent, however, to improve human capacity in the sub-sector in order to cope with the rapid expansion of the last decade and to anticipate what will be required to manage it in the years ahead.

អាន​អត្ថបទ​ទាំងស្រុង...