| សិ្ថតិ និងសូចនាករអប់រំ ២០១១-២០១២ |
អារម្ភកថា
សៀវភៅស្ថិតិ និងសូចនាករអប់រំឆ្នាំសិក្សា ២០១១-២០១២ ផ្ដល់ជូននូវព័ត៌មានជាមូលដ្ឋានអំពីសាលារៀនសាធារណៈ រួមមានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅនៅប្រទេសកម្ពុជា។ លោកនាយកសាលារៀនជាអ្នករួមវិភាគទានដ៏សំខាន់ក្នុងការផ្ដល់ទិន្នន័យរបស់សាលារៀន។
ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តបានជួយពិនិត្យ និងធានាភាពត្រឹមត្រូវ និងទាន់ពេលវេលារបស់ទិន្នន័យដែលបានចងក្រងក្នុងសៀវភៅនេះ។
ស្ថិតិ និងសូចនាករអប់រំឆ្នាំសិក្សា២០១១-១២ បានរៀបចំកែសម្រួលទៅតាមបច្ចុប្បន្នភាព នៃការបែងចែករាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអនុក្រឹត្យ លេខៈ ៨០អនក្រ.បក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ ស្ដីពី " ការបង្កើតខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញ " និងយោងតាមប្រកាសលេខ ៤១៧ អយក. ប្រក ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្ដីពី " ការបង្កើតការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នំពេញ " របស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណចំពោះវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដែលបានផ្ដល់ទិន្នន័យស្ថិតិប្រជាជនដើម្បីជាមូលដ្ឋានក្នុងការគណនាសូចនាករអប់រំមួយចំនួន។ ជាមួយគ្នានេះ សូមថ្លែងអំណរគុណ ជាពិសេសដល់អង្គការ UNICEF/ Sida ដែលបាន និងបន្តជួយឧបត្ថម្ភគាំទ្រដល់ការិយាល័យប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ (EMIS) ព្រមទាំងអ្នកប្រើប្រាស់សៀវភៅស្ថិតិនេះ បានផ្ដល់នូវព័ត៌មានល្អត្រឡប់វិញ ដើម្បីកែលម្អការផលិតសៀវភៅស្ថិតិនិងសូចនាករអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ជាទីបញ្ចប់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញដែលបានជួយគាំទ្រដល់ការប្រមូល និងផលិតស្ថិតិ និងសូចនាករអប់រំកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
រាជធានីភ្នំពេញថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១២ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហត្ថលេខា និងត្រា
អ៊ឹម សិទ្ធី
ទាញយកឯកសារ ឯកសារភាសាខ្មែរ ៖ ឯកសារភាសាអង់គ្លេស ៖ |


