រចនាសម្ព័ន្ធ​ក្រសួង

អគ្គនាយក​ដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ
អគ្គនាយក​ដ្ឋាន​អប់រំ
អគ្គនាយក​ដ្ឋានឧត្ដមសិក្សា
អគ្គនាយក​ដ្ឋាន​យុវជន
  • អគ្គនាយក​កីឡា
  • មន្ទីរ​អប់រំ យុវជន និង​កីឡា រាជ​ធានី​-ខេត្ដ
    សិ្ថតិ និងសូចនាករអប់រំ ២០១១-២០១២

    អារម្ភកថា

     

    សៀវភៅ​ស្ថិតិ និង​សូចនាករ​អប់រំ​ឆ្នាំ​សិក្សា ២០១១-២០១២ ផ្ដល់​ជូន​នូវ​ព័ត៌មាន​ជា​មូលដ្ឋាន​អំពី​សាលារៀន​សាធារណៈ រួមមាន​មត្តេយ្យ​សិក្សា បឋម​សិក្សា និង​មធ្យមសិក្សា​ចំណេះ​ទូទៅ​នៅ​ប្រទេស​កម្ពុជា។ លោក​នាយក​សាលារៀន​ជា​អ្នក​រួម​វិភាគទាន​ដ៏​សំខាន់​ក្នុង​ការ​ផ្ដល់​ទិន្នន័យ​របស់​សាលារៀន។

     

    ការិយាល័យ​អប់រំ យុវជន និង​កីឡា ក្រុង ស្រុក ខណ្ឌ និង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត​បាន​ជួយ​ពិនិត្យ និង​ធានា​ភាព​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា​របស់​ទិន្នន័យ​ដែល​បាន​ចងក្រង​ក្នុង​សៀវភៅ​នេះ។

     

    ស្ថិតិ និងសូចនាករអប់រំឆ្នាំសិក្សា២០១១-១២ បាន​រៀបចំ​កែ​សម្រួល​ទៅ​តាម​បច្ចុប្បន្នភាព នៃ​ការ​បែងចែក​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាម​អនុ​ក្រឹត្យ​​​ លេខៈ ៨០អនក្រ.បក ចុះថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ២០១១ ស្ដីពី " ការ​បង្កើត​ខណ្ឌ​ពោធិ៍សែនជ័យ​នៃ​រាជធានី​​ភ្នំពេញ " និង​យោង​តាម​ប្រកាស​លេខ ៤១៧ អយក. ប្រក ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ២០១២ ស្ដីពី​ "​ ការ​បង្កើត​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ខណ្ឌ​ពោធិ៍សែនជ័យ ​នៃ​រាជធានី​​ភ្នំពេញ " របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

     

    ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ថ្លែង​អំណរគុណ​ចំពោះ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួង​ផែនការ ដែល​បាន​ផ្ដល់​ទិន្នន័យ​ស្ថិតិ​ប្រជាជន​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​គណនា​សូចនាករ​អប់រំ​មួយ​ចំនួន។ ជាមួយ​គ្នា​នេះ សូម​ថ្លែង​អំណរគុណ ជា​ពិសេស​ដល់​អង្គការ UNICEF/​ Sida ដែល​បាន និង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការិយាល័យ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ (EMIS) ព្រម​ទាំង​អ្នក​ប្រើប្រាស់​សៀវភៅ​ស្ថិតិ​នេះ បាន​ផ្ដល់​នូវ​ព័ត៌មាន​ល្អ​ត្រឡប់​វិញ ដើម្បី​កែ​លម្អ​ការ​ផលិត​សៀវភៅ​ស្ថិតិ​និង​សូចនាករ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

     

    ជា​ទី​បញ្ចប់ សូម​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​គ្រប់​លំដាប់​ថ្នាក់ និង​មន្ត្រី​ជំនាញ​ដែល​បាន​ជួយ​គាំទ្រ​ដល់​ការ​ប្រមូល និង​ផលិត​ស្ថិតិ និង​សូចនាករ​អប់រំ​កាន់​តែ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

     

    រាជធានី​ភ្នំពេញ​ថ្ងៃទី ១៩ ខែ​មេសា​ ឆ្នាំ​២០១២

    រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

    ហត្ថលេខា និង​ត្រា

     

    អ៊ឹម សិទ្ធី

     

    ទាញយកឯកសារ

    ឯកសារភាសាខ្មែរ ៖

    ឯកសារភាសា​អង់គ្លេស ៖