អត្ថបទថ្មីៗ:
សមិទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០០៩-២០១០

achievement of moeys 2009-2010ក្នុង​ឆ្នាំ​សិក្សា​កន្លង​មក​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាប់​ផ្ដើម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០០៩-២០១៣ ដោយ​ផ្អែក​លើ​បរិការណ៍​ជាតិ និង​អន្តរជាតិ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី ២ របស់​រាជរដ្ឋាភិបាល​ នីតិកាល​ទី​៤ នៃ​រដ្ឋសភា តាម​រយៈ​ការ​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្នកម្ម ២០០៩-២០១៣ ស្រប​តាម​គោល​ដៅ​អភិវឌ្ឍន៍​សហសវត្សវ៍​កម្ពុជា ។

ជា​លទ្ធផល​នៃ​ការ​ដោះ​ស្រាយ​សំណូមពរ​រៀន​សូត្រ​ការ​លើក​កម្ពស់​គុណភាព និង​ការ​ពង្រឹង​ការងារ​គ្រប់គ្រង​អប់រំ ក្នុង​ឆ្នាំ​សិក្សា​កន្លង​មក​នេះ យើង​មាន​សាលារៀន​សរុប​ក្នុង​ទូទាំង​ប្រទេស​ចំនួន ១០ ៤៥៥ សាលា និង​មាន​បុគ្គលិក​អប់រំ​សរុប ចំនួន ១០៧ ៧១០ នាក់ ស្រី ៣៨,៨៨ ភាគរយ ។

 

សម្រាប់​ព័ត៌មាន​លម្អិត សូមទាញ​យក​ឯកសារ​ខាង​ក្រោម ៖

icon សមិទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០០៩-២០១០ (2.94 MB)