អត្ថបទថ្មីៗ:
សេចក្ដី​ជូន​ដំណឹង​ស្ដី​អំពី​ ការ​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ ទៅ​សិក្សា​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់​សាធារណ​ជន​ទាំង​ពីរ​ភេទ​ថា សម្រាប់​ឆ្នាំ​សិក្សា​ ២០១២-២០១៣ នេះ​ក្រសួង​អប់រំ ​យុវជន និង​កីឡា នឹង​ធ្វើ​ការ​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ១០ កន្លែង ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ។

សូមទាញ​យក​សេចក្តី​ជូន​ដំណឹង​លម្អិត​៖

icon ការប្រលងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាប៍ត្រសិក្សានៅប្រទេសឡាវ (307.56 kB)

 
សេចក្ដី​ជូន​ដំណឹង ​ស្ដី​អំពី​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍ ថ្នាក់​បរិញ្ញាបត្រ​ទៅ​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី​២០១២

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ថា​ ក្នុង​ឆ្នាំ ​២០១២ ​សាកល​វិទ្យាល័យ KDU University College(KDU UC) សហការ​ជាមួយ​មូលនិធិ ECM Libra Foundation ASEAN Scholarship(ECMLF) នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ចុះ​កិច្ច​ព្រមព្រៀង​បង្កើត​មូលនិធិ​អាហារូបករណ៍​កម្រិត​បរិញ្ញាបត្រ ​សម្រាប់​និស្សិត​មក​ពី​ប្រទេស ​កម្ពុជា ​វៀតណាម ​ឡាវ ​មីយ៉ាន់ម៉ា ​និង​ឥណ្ឌូណេស៊ី ​ចំនួន​០៤​នាក់ ដើម្បី​ទៅ​សិក្សា​ផ្នែក​ទេសចរណ៍​(Tourism) ​និង​ផ្នែក​សិល្បៈ​ម្ហូបអាហារ​(Culinary Arts) ​ចំនួន​០២​នាក់ និង​សម្រាប់​មុខវិជ្ជា​ពាណិជ កម្ម​(Business)​ចំនួន​០២​នាក់​ដែល​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១២ ​នៅ​ប្រទេស​ម៉ាឡេស៊ី ។

 

សូមទាញ​យក​សេចក្តី​ជូន​ដំណឹង​លម្អិត​៖

icon ការជ្រើរើសនិសិត្សអាហាររូបករណ៍បរិញ្ញាបត្រនៅប្រទេសម៉ាឡេស៊ី ២០១២ (251.52 kB)

 
សូម​ជូន​ដំណឹង ស្ដី​អំពី​ការ​ស្រាវជ្រាវ​ផ្នែក​កសិកម្ម រយៈ​ពេល ០១ឆ្នាំ នៅ​ប្រទេស​ជប៉ុន

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ថា ​សម្រាប់​ឆ្នាំ​២០១២​នេះ Japan International Research Center for Agriculture Science (JIRCAS) នៅ​ខេត្ត Ibaraki ប្រទេស​ជប៉ុន នឹង​ផ្ដល់​អាហារូបករណ៍​ ចំនួន​ ០៩​កន្លែង​សម្រាប់​កម្មវិធី ​Visiting Research Fellowship ដល់​បេក្ខជន​មកពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម​រយៈពេល​០១​ឆ្នាំ ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​តុលា ​ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី ​៣០​ខែ​កញ្ញា​ ឆ្នាំ​២០១៣ ​នៅ ​JIRCAS Headquarter in Tsukuba  ។

 

សូមទាញ​យក​សេចក្តី​ជូន​ដំណឹង​លម្អិត​៖

icon ការស្រាវជ្រាវផ្នែកកសិកម្ម ០១ ឆ្នាំនៅប្រទេសជប៉ុន (234.48 kB)

 
Post Graduate Study Program Fellowship for Highter Education Institution Officials

For the coming academic year 2012-2013, MoEYS will provide Fellowship award support to allow higher education institutions officials/staff to pursue post-graduate programs mainly but not exclusively in Australia and New Zealand. This Fellowship award support is provided through the Higher Education Quality and Capacity Improvement Project (HEQCIP) funded by the World Bank.


These Fellowships will support study towards Master degrees only.

Prioritized Fields for Study

1. Education
2. Health Science (Health Science Management, Nursing, and allied health);    
3. Engineering and Technology;
4. Agriculture;
5. Mine and Natural Resources;
6. Science and Mathematics
7. Law
8. Economics

For more information, please download:

icon Post Graduate Study Program Fellowship for Higher Education Institution Officials (609.51 kB)

icon Fellowship Application Form (144.66 kB)

 
<< ចាប់ផ្ដើម < មុន 1 2 បន្ទាប់ > ចុងក្រោយ >>

ទំព័រ​ទី 1 ​ទាំងអស់ 2 ទំព័រ