| អាហារូបករណ៍សាធារណរដ្ឋសឹង្ហបុរី ឆ្នាំ២០១២-២០១៣ |
|
ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់និស្សិតឆ្នាំទី១ ឬឆ្នាំទី២ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្ដមសិក្សានានាក្នុងព្រះរាជាណាចក្រកម្ពុជា ថាសម្រាប់ឆ្នាំសិក្សា២០១២-២០១៣ រដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរីបានផ្ដល់អាហារូបករណ៍ដល់ប្រទេសជាសមាជិកសមាគមអាស៊ានក្នុងនោះមានព្រះរាជាណាចក្រកម្ពុជាផងដែរ ។ និស្សិតដែលទទួលបានអាហារូបករណ៍សឹង្ហបុរី (Singapore Scholarship .SS ) នឹងត្រូវទៅសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាណាន់យ៉ាង(NTU) ឬសាកលវិទ្យាល័យជាតិសឹង្ហបុរី (NUS) ឬសាកលវិទ្យាល័យគ្រប់គ្រងសឹង្ហបុរី (SUM) នៅប្រទេសសឹង្ហបុរី ។ ភាគីមិត្តរ៉ាប់រងថ្លៃសិក្សា ផ្ដល់ប្រាក់អាហារូបករណ៍ ការស្នាក់នៅ និងថ្លៃសំបុត្រយន្តហោះទៅ-មក ។
សូមទាញយកសេចក្តីជូនដំណឹងលម្អិត៖ |

